ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តមណ្ឌលគិរី រៀបចំមហោស្រព​ចម្រៀង និង​ម្ហូបអាហារ​ជនជាតិ​ដើម​ភាគតិច ឆ្នាំ​២០២៥ ​ដើម្បី​មហាជន​បញ្ចេញ​សមត្ថភាព

1 នាទី មុន

ខេត្តមណ្ឌលគិរី ៖ នា​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​សាល​មហោស្រព​ម​ន្ទី្​រ​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី មហោស្រព​ចម្រៀង និង​ម្ហូបអាហារ​ជនជាតិ​ដើម​ភាគតិច…

ខេត្តមណ្ឌលគិរី ៖ នា​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​សាល​មហោស្រព​ម​ន្ទី្​រ​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី មហោស្រព​ចម្រៀង និង​ម្ហូបអាហារ​ជនជាតិ​ដើម​ភាគតិច ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯ​ឧត្តម ម៉ែ​ន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក នួន សា​រ៉​ន អភិបាលខេត្ត​ស្តីទី និង​មានការ​ចូលរួម​ពី​តំណាង​កងកម្លាំង​ទាំង​បី​ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ក្រុម​យុវជន (ស.ស.​យ.ក) យុវជន​កាយ​រិ​ទ្ឋ សិស្ស​និ​សិ​ត្ស ជា​ច្រើន​រូប ។

លោក នួន សា​រ៉​ន អភិបាលខេត្ត​មណ្ឌលគិរី​ស្តីទី បាន​កោត​ស​សើរ​ដល់ ចំពោះថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត​ទាំងអស់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង យក​អស់កម្លាំង​កាយ​ចិត្ត ប្រាជ្ញា និង​ស្មារតី ក្នុង​ការ​ចូលរួម​អនុវត្ត​ការងារ​ឱ្យ​ទទួល​បាន​ជោគជ័យ និងសូម​ឱ្យ​បន្ត​យកចិត្តទុកដាក់ អនុវត្ត​សកម្មភាព​ការងារ ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​គោលនយោបាយ​ជាតិ​ស្តី​ពី “​ការ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​” ដោយ​អនុវត្តន៍​ស្រប​តាម​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន សម្តេច​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម ​។

លោក​អភិបាលខេត្ត​ស្តីទី បាន​លើកទឹកចិត្ត បាន​បន្ត​ថា ចំពោះ​បងប្អូន​បេក្ខជន​និង​បេ​ក្ខ​នារី ដែល​ទទួល​បាន​ជ័យ​លា​ភី​គឺ​ត្រូវ​បន្ត​ហ្វឹកហាត់​ថែម​ទៀត ដើម្បី​មានឱកាស​ទៅ​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​នានា​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ដណ្ដើម​ជ័យ​លា​ភី​ជូន​ខេត្ត និង​កិត្តិយស​ផ្ទាល់ខ្លួន​។​ដោយឡែក​សម្រាប់​បេក្ខជន បេ​ក្ខ​នារី ដែល​ពុំ​បាន​ទទួល​ជ័យ​លា​ភី សូមកុំ​អាក់អន់ ស្រពោន​ចិត្ត​សូម​បងប្អូន បន្ត​ខិតខំ​ទៀត សម្រាប់​ឱកាស​ក្រោយ​ៗ ព្រោះ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ជា​សេនាធិការ​ឱ្យ​រដ្ឋបាល​ខេត្ត នឹង​រៀប​ឱ្យ​មាន​មហោស្រព​បែប​នេះ ជា​រៀង​រាល់​ឆ្នាំ ដូចនេះ​ត្រូវ​បន្ត​ព្យាយាម​ទៀត​ដើម្បី​បងប្អូន បាន​សម្រេច​នូវ​គោលបំណង​របស់​ខ្លួន​ ។

លោក​ក៏​បាន​ផ្តាំផ្ញើរ​ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ត្រូវ​ចូលរួម​បង្ក​លក្ខណៈ​ដល់​បេក្ខជន បេ​ក្ខ​នារី ដែល​មាន​ចំណាប់ អារម្មណ៍​លើ​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ឱ្យ​មានការ ចូលរួម​ប្រកួតប្រជែង កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ព្រោះ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​យាន ដើម្បី​ឱ្យ​យុវជន មានឱកាស​បញ្ចេញ នូវ​សមត្ថភាព​របស់​ខ្លួន លើ​វិស័យ​សិល្បៈ និង​វប្បធម៌​នេះ​។

លោក សុខ ទីឃា​វុ​ឌ្ឍ ប្រធាន​មន្ទីរ​វប្ប​ធ​ម៍ និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បានការ​អនុញ្ញាត​ពី រដ្ឋបាល​ខេត្ត និង​មានការ​ចង្អុលបង្ហាញ​ណែនាំ​ដោយ​ផ្ទាល់ ពី​ឯកឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី មន្ទីរ ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ ជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី​ដើម្បី​ចូល​មក​ប្រកួត​វិញ្ញាសារ​ចម្រៀង​សម័យ និង​បាន​ធ្វើ ការ​ពិ​ពណ៌​ខ្នាត​តូច​បង្ហាញ​នូវ​ម្ហូប​បងប្អូន​ជនជាតិ​ដើម​ភាគតិច និង​ម្ហូប​ខ្មែរ​មក​បង្ហាញ​ពីមុខ​ម្ហូប សរុប​ចំនួន​៦​មុខ និង​បង្អែម​ចំនួន​១​មុខ​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ក្នុង​ពិធី​ខាងលើ​នេះ សម្រាប់​បេក្ខជន​និង​បេ​ក្ខ​នារី ដែល​បាន​ប្រឡងប្រជែង​ប្រកួត​សមត្ថកិច្ច​ច្រៀង មាន​ចំនួន​១២​រូប និង​មាន​អ្នក​ជាប់​ពី​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៣ ហើយ​ទទួល​បាន​នូវ​ពានរង្វាន់​កិត្តិយស និង​ប្រាក់​ឧបត្ថម្ភ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ