ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទាំង​៣​ប្រភេទ​នេះ ជួយ​ឱ្យ​អាយុ​វែង​និង​សុខភាព​ល្អ

3 ម៉ោង មុន

តើ​អ្នក​ចង់​រស់នៅ​បាន​យូរអង្វែង​និង​មាន​សុខភាព​ល្អ​មែន​ទេ? អាថ៌​កំបាំង​មិនមែន​ត្រឹមតែ​លើ​ការ​ហាត់ប្រាណ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ស្ថិត​នៅ​លើ​អាហារ​ដែល​អ្នក​បាន​ទទួលទាន​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​។ ការ​បន្ថែម​អាហារ​មួយ​ចំនួន​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​អាច​ជួយ​ពង្រឹង​សុខភាព និង​ការពារ​ជំងឺ​ផ្សេង​ៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ១. បន្លែ​ស្លឹក​បៃតងបន្លែ​ស្លឹក​បៃតង​ដូច​ជា ស្ពៃ​ពួយ​ឡេ​ង ខាត់ណា និង​ត្រកួន…

តើ​អ្នក​ចង់​រស់នៅ​បាន​យូរអង្វែង​និង​មាន​សុខភាព​ល្អ​មែន​ទេ? អាថ៌​កំបាំង​មិនមែន​ត្រឹមតែ​លើ​ការ​ហាត់ប្រាណ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ស្ថិត​នៅ​លើ​អាហារ​ដែល​អ្នក​បាន​ទទួលទាន​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​។ ការ​បន្ថែម​អាហារ​មួយ​ចំនួន​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​អាច​ជួយ​ពង្រឹង​សុខភាព និង​ការពារ​ជំងឺ​ផ្សេង​ៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

១. បន្លែ​ស្លឹក​បៃតង
បន្លែ​ស្លឹក​បៃតង​ដូច​ជា ស្ពៃ​ពួយ​ឡេ​ង ខាត់ណា និង​ត្រកួន សម្បូរ​ទៅ​ដោយ​វីតាមីន K, A, C និង​ជាតិ​សរសៃ​។ វា​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក និង​ការពារ​រាង​កាយ​ពី​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ជំងឺ​បេះដូង​និង​មហារីក​។

២. ផ្លែ​ប៊ឺ​រី (Berries)
ផ្លែ​ប៊ឺ​រី​ដូច​ជា ស្ត្រ​បឺ​រី ប្លូ​បឺ​រី និង Raspberry មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ ថែម​ទាំង​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​ដូច​ជា anthocyanins និង flavonoids​។ សារធាតុ​ទាំងនេះ​ជួយ​ការពារ​កោសិកា​ពី​ការ​ខូចខាត កាត់​បន្ថយ​ការ​រលាក និង​ជួយ​ឱ្យ​សុខភាព​ខួរក្បាល​ប្រសើរ​ឡើង​។

៣. ត្រី​សមុទ្រ​សម្បូរ​ខ្លាញ់ (Fatty Fish)
ត្រី​ដូច​ជា ត្រី​សាល​ម៉ុ​ន និង​ត្រី​ធូ​ណា សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ Omega-3 ដែល​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​សុខភាព​ខួរក្បាល និង​បេះដូង​។ ជាតិ​ខ្លាញ់​ល្អ​ទាំងនេះ​ជួយ​កាត់​បន្ថយ​ការ​រលាក បង្កើន​មុខងារ​ខួរក្បាល និង​ជួយ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ