ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធ្វើ​ឱ្យ​កូន​ក្នុង​ផ្ទៃ​សប្បាយចិត្ត គឺ​អ្វី​ទៅ?

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​សប្បាយ​ចិត្តបាន​។ តើ​មាន​អ្វី​ខ្លះទៅ? អ្នក​អាច​ច្រៀង​បាន ព្រោះ​ច្រៀង​ចេញ​មក​ដោយ​ស្រែក​ខ្លាំង​ៗ អាច​ធ្វើ​ឲ្យ​អ្នក​បន្ថយ​សម្ពាធ​អារម្មណ៍​របស់​អ្នក​បាន​។ ដូចនេះ កូន​ក្នុង​ផ្ទៃ​ក៏​មិន​មាន​អារម្មណ៍​តានតឹង​ដែរ ដោយ​គេ​អាច​សប្បាយចិត្ត​តាម​អ្នក​បាន​។ អ្នក​អាច​ដើរ​ហាត់ប្រាណ​បាន…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​សប្បាយ​ចិត្តបាន​។ តើ​មាន​អ្វី​ខ្លះទៅ?

អ្នក​អាច​ច្រៀង​បាន ព្រោះ​ច្រៀង​ចេញ​មក​ដោយ​ស្រែក​ខ្លាំង​ៗ អាច​ធ្វើ​ឲ្យ​អ្នក​បន្ថយ​សម្ពាធ​អារម្មណ៍​របស់​អ្នក​បាន​។ ដូចនេះ កូន​ក្នុង​ផ្ទៃ​ក៏​មិន​មាន​អារម្មណ៍​តានតឹង​ដែរ ដោយ​គេ​អាច​សប្បាយចិត្ត​តាម​អ្នក​បាន​។

អ្នក​អាច​ដើរ​ហាត់ប្រាណ​បាន ព្រោះ​ពេល​ដែល​អ្នក​ធ្វើ​ចលនា ហើយ​ចេញ​ក្រៅ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ អ្នក​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​កូន​ក្នុង​ផ្ទៃ​ក៏​មាន​អារម្មណ៍​ស្រស់ស្រាយ​តាម​អ្នកផង​ដែរ​។

អ្នក​អាច​រករឿង​ដែល​អ្នក​ចូល​ចិត្ត ហើយ​ធ្វើ​វា ព្រោះ​ពេល​ដែល​អ្នក​ធ្វើ​រឿង​ដែល​អ្នក​ពេញចិត្ត នោះ​អារម្មណ៍​អ្នក​នឹង​អាច​ធូ​ល​ស្រាល​ជាង​មុន​។ ដូចនេះ កូន​ក្នុង​ផ្ទៃ​នឹង​មិន​រង​សម្ពាធ​ឡើយ​។

ប្រសិនជា​អាច អ្នក​មិន​គួរ​ឈប់​ពី​ការងារ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​ឡើយ ព្រោះ​ពេល​ដែល​អ្នក​ទៅ​កន្លែង​ការងារ នឹង​ឃើញ​មនុស្ស​ច្រើន ហើយ​មាន​អ្នក​ទាំងនោះ​និយាយ​លេង​ជាមួយ​អ្នក​។ ដូចនេះ អ្នក​នឹង​មិនសូវ​គិត​ច្រើន​ឡើយ ហើយ​កូន​ក៏​អាច​សប្បាយ​តាម​នោះ​ដែរ​។

អ្នក​អាច​ច្រៀង ឬ​អាន​សៀវភៅ​រឿងនិទាន​ឲ្យ​កូន​ក្នុង​ផ្ទៃ​ស្តាប់​បាន ព្រោះ​ការ​ធ្វើ​បែប​នេះ អារម្មណ៍​របស់​អ្នក​នឹង​ល្អ​ខ្លាំង​។ ដូចនេះ កូន​ក្នុង​ផ្ទៃ​នឹង​ពេញចិត្ត​ខ្លាំង​ណាស់ ហើយ​លូតលាស់​បាន​ល្អ​ទៀត​ផង​។
អ្នក​អាច​ស្តាប់​ចម្រៀង​មុន​ពេល​ចូល​គេង​បាន ព្រោះ​តន្ត្រី​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​បាន​។ ដូចនេះ អ្នក​នឹង​អាច​គេង​លក់​ដល់​ភ្លឺ ដោយ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​អាច​គេង​ដូច​ជា​អ្នកផង​ដែរ​។

អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ទៀងពេល ហើយ​របប​អាហារ​គួរតែ​មាន​គ្រប់មុខ ព្រោះ​ការ​ពិសា​របាយ​បាន នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ខ្លាំង​។ ដូចនេះ កូន​ក្នុង​ផ្ទៃ​ក៏​លូតលាស់​បាន​ល្អ​ដែរ​។

អ្នក​គួរតែ​ទំពារ​ឲ្យ​បាន​ម៉ត់​ទៀប​លេប​ចូល ទើប​ក្រពះ​អ្នក​រំលាយ​បាន​ល្អ ហើយ​កូន​ក្នុង​ផ្ទៃ​ក៏​អាច​ស្រួប​យក​សារធាតុ​ទាំងនោះ​បាន​គ្រប់គ្រាន់​ផង​ដែរ​។

អាហារ​សារធាតុ​សរសៃ​ក៏​អ្នក​គួរតែ​ពិសា​រដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ ដោយ​មិន​ងាយ​ប្រឈម​មុខ​នឹង​អាកា​រៈ​ទល់លាមក​ផង​ដែរ​។

កាហ្វេ និង​តែ​ក្រហម អ្នក​គួរតែ​កាត់​បន្ថយ​ពិសារ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន ដោយ​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​អារម្មណ៍មិនល្អ​ទេ ហើយ​អ្នក​ក៏​មាន​អារម្មណ៍មិនល្អ​ផង​ដែរ​។

អ្នក​គួរតែ​ញ៉ាំ​ទឹក​ច្រើន​ជាង​ភេសជ្ជៈ​ផ្អែម​ៗ​មួយ​ចំនួន ព្រោះ​ទឹក​អាច​ជួយ​ផ្គត់ផ្គង់​ដល់​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​បាន​ល្អ​។

អ្នក​គួរតែ​ចៀស​ពី​អ្នក​ជក់បារី ហើយ​ពាក់​ម៉ាស​ពេល​ដែល​ចេញ​ក្រៅ ទើប​មិន​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ជួបនឹង​គ្រោះថ្នាក់​ខ្ពស់​ពី​សារធាតុពុល​ទាំងនោះ​។ ដូចនេះ អ្នក​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​សប្បាយ​ចិត្តបាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ