ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋជិត១០០គ្រួសារ នៅតាមបណ្ដោយមាត់ស្ទឹងក្នុងក្រុងពោធិ៍សាត់ ទទួលបានដីឡូត៍ ពីអភិបាលខេត្ត

1 នាទី មុន

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ដែលរស់នៅតាមបណ្តោយមាត់ស្ទឹង ប្រមាណជិត១០០គ្រួសារ ទទួលបានក្បាលដីឡូត៍ ពីអភិបាលខេត្ត។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ​បានឱ្យដឹងថា ឯកឧត្តម ខូយ រីដា…

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ដែលរស់នៅតាមបណ្តោយមាត់ស្ទឹង ប្រមាណជិត១០០គ្រួសារ ទទួលបានក្បាលដីឡូត៍ ពីអភិបាលខេត្ត។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ​បានឱ្យដឹងថា ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ក្បាលដីឡូត៍ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ស្ទឹង ក្នុងក្រុងពោធិ៍សាត់ ចំនួន៩៨គ្រួសារ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ សម្រាប់ជំហានទី៣ ទីតាំងដីស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការដោយរីករាយ ដើម្បីអភិវឌ្ឍច្រាំងស្ទឹងក្រុងពោធិ៍សាត់ ឲ្យមានភាពស្រស់បំព្រង និងប្រកបដោយពហុប្រយោជន៍។

សូមបញ្ជាក់ថាបងប្អូនប្រជាពលរដ្ឋ ចំនួន៩៨គ្រួសារ ដែលរស់នៅតាមបណ្តោយមាត់ស្ទឹង ក្នុងក្រុងពោធិ៍សាត់ បានចាប់ឆ្នោត ទទួលយកដីឡូត៍លំនៅឋានថ្មី ដែលមានប្លង់កម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ជាការដោះស្រាយគោលនយោបាយឈ្នះឈ្នះ ដោយក្នុងមួយគ្រួសារ ទទួលបានដីមួយឡូត៍ ទំហំ៥គុណ២០ម៉ែត្រ។
ពិធីនេះធ្វើឡើងនៅក្នុងបរិវេណដីឡូត៍ ភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយការចូលរួមពី លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ