ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្មាធិការ​សិទ្ធ​មនុស្ស​កម្ពុជា​ដាក់​ញ្ញត្តិ​ទៅ​អ្នករាយ​ការណ៍​ពិសេស ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ​រើ​បន្លា​លួស និង​កង់​ឡាន​ចេញពី​ព្រំដែន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ដាក់​ញ្ញត្តិ​ទៅ​អ្នករាយការណ៍​ពិសេស​ទទួល​​បន្ទុក​សិទ្ធិ​លំនៅ​ឋាន មាន​ទីតាំង​ប្រចាំ​នៅ​ហ្សឺ​ណែវ ដោយ​មាន​គោលបំណង​ជំរុញ​ឱ្យ​ភាគី​ថៃ​រើ​បន្លា​លួស និង​កង់​ឡាន ដែល​បាន​ដាក់​ពង្រាយ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​ចេញ​វិញ​។ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ដាក់​ញ្ញត្តិ​ទៅ​អ្នករាយការណ៍​ពិសេស​ទទួល​​បន្ទុក​សិទ្ធិ​លំនៅ​ឋាន មាន​ទីតាំង​ប្រចាំ​នៅ​ហ្សឺ​ណែវ ដោយ​មាន​គោលបំណង​ជំរុញ​ឱ្យ​ភាគី​ថៃ​រើ​បន្លា​លួស និង​កង់​ឡាន ដែល​បាន​ដាក់​ពង្រាយ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​ចេញ​វិញ​។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ ឯកឧត្តម កែវ រ៉េ​មី ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ដាក់​ញត្តិ
​​ផ្ញើ​ជូន​ទៅ​អ្នករាយការណ៍​ពិសេស​ ទទួល​បន្ទុក​សិទ្ធិ​លំនៅ​ឋាន មាន​ទីតាំង​ប្រចាំ​នៅ​ហ្សឺ​ណែវ ដោយ​​មាន​គោលបំណង​ជំរុញ​ឱ្យ​ភាគី​ថៃ​រើ​បន្លា​លួស និង​កង់​ឡាន ដែល​បាន​ដាក់​ពង្រាយ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា​ចេញ​វិញ​ ។​ ធានា​ការ​ប្រគល់​ទ្រព្យសម្បត្តិ និង​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​ត្រូវ​បាន​ភាគី​ថៃ​រំលោភ​យក​។

ជំរុញ​ឱ្យ​ភាគី​ថៃ​គោរព​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​ព្រមព្រៀង​១៣​ចំណុច នៃ​កិច្ចប្រជុំ GBC​។ បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ក្នុង​ការ​ស៊ើបអង្កេត ​និង​ស្វែងរក​អ្នក​ទទួលខុសត្រូវ និង​អ្នក​ពាក់ព័ន្ធ​ចំពោះ​អំពើ​រំលោភ​បំពាន​នេះ​ ​និង​ជំរុញ​ឱ្យ​ភាគី​ថៃ​ដោះ​លែង​កងទ័ព​កម្ពុជា​ទាំង​១៨​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ