ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អនុ​ទីន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ដោ​យ​សំឡេង​ភាគ​ច្រើន​លើស​លប់

2 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ នៅ​ទី​បំផុត​ លោក​អនុ​ទីន​ត្រូវ​រដ្ឋ​សភា​បោះ​ឆ្នោត​ឱ្យ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ពេញ​សិទ្ធិ​ទី​៣២​របស់​ប្រទេស​ថៃ​បន្ទាប់​ពី​លោក​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត​ដើម្បី​បង្កើត​រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មី​។ ការ​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​នេះ​ដោយ​សារ​​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គណ​បក្ស​ប្រជា​ជន​ដែល​មាន​អាសនៈ​​១៤៣នៅ​ក្នុង​រដ្ឋ​សភា​។​ នៅ​ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​សរុប​៤៩០​រូប​ អ្នក​តំណាង​រាស្ត្រ​៣១១​រូប​បោះ​ឆ្នោត​គាំទ្រ​លោក​អនុ​ទីន​, ១៥២​រូប​បោះ​ឆ្នោត​គាំទ្រ​លោក​ឆៃ​កាសេម​ដែល​មក​ពី​គណ​បក្ស​ភឿថៃ​ និង​២៧​រូប​បោះ​ឆ្នោត​អនុ​បវាទ​។ ​យោង​តាម​រដ្ឋ​ធម្ម​នុញ្ញ​ថៃ​ ដើម្បី​ឱ្យ​បេក្ខ​ជន​ណា​ម្នាក់​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​លុះ​ត្រា​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​តិច​២៤៧​សំឡេង​ពី​អ្នក​តំណា​ង​រាស្ត្រ​។…

ទី​ក្រុង​បាងកក​៖ នៅ​ទី​បំផុត​ លោក​អនុ​ទីន​ត្រូវ​រដ្ឋ​សភា​បោះ​ឆ្នោត​ឱ្យ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ពេញ​សិទ្ធិ​ទី​៣២​របស់​ប្រទេស​ថៃ​បន្ទាប់​ពី​លោក​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត​ដើម្បី​បង្កើត​រដ្ឋាភិបាល​នៅ​អាណត្តិ​ថ្មី​។ ការ​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​នេះ​ដោយ​សារ​​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គណ​បក្ស​ប្រជា​ជន​ដែល​មាន​អាសនៈ​​១៤៣នៅ​ក្នុង​រដ្ឋ​សភា​។​

នៅ​ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​សរុប​៤៩០​រូប​ អ្នក​តំណាង​រាស្ត្រ​៣១១​រូប​បោះ​ឆ្នោត​គាំទ្រ​លោក​អនុ​ទីន​, ១៥២​រូប​បោះ​ឆ្នោត​គាំទ្រ​លោក​ឆៃ​កាសេម​ដែល​មក​ពី​គណ​បក្ស​ភឿថៃ​ និង​២៧​រូប​បោះ​ឆ្នោត​អនុ​បវាទ​។ ​យោង​តាម​រដ្ឋ​ធម្ម​នុញ្ញ​ថៃ​ ដើម្បី​ឱ្យ​បេក្ខ​ជន​ណា​ម្នាក់​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​លុះ​ត្រា​តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​តិច​២៤៧​សំឡេង​ពី​អ្នក​តំណា​ង​រាស្ត្រ​។

ជាក់​ស្ដែង​ លោក​អនុ​ទីន​ទទួល​បាន​លើស​ឆ្ងាយ​ពី​ចំនួន​កំណត់​នេះ​ទៅ​ទៀត​។ ​តាំង​ពី​មុន​ការ​ជាប់​ឆ្នោត​នេះ ការ​ស្ទង់​មតិ​ក៏​ចាប់​ផ្ដើម​លេច​ចេញ​មក​ជា​បណ្ដើរ​ៗ​ថា​លោក​អនុទីន​អាច​នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​។ ​​​បន្ទាប់​ពី​ជួយ​ឱ្យ​លោក​អនុ​ទីន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋ​មន្ត្រី​រួច​ហើយ​ គណ​បក្ស​ប្រជា​ជន​បាន​អំពាវនាវ​ឱ្យ​គណ​បក្ស​ភឿថៃ​ត្រៀម​ខ្លួន​ធ្វើ​ជា​គណ​បក្ស​ប្រឆាំង​។ ​​​

លោក​អនុ​ទីន​ជា​អ្នក​អភិរក្ស​និយម និង​ក៏​ជា​អ្នក​រាជា​និយម​ដ៏​ខ្លាំង​ក្លា​ម្នាក់​ផង​ដែរ​។ មុន​ពេល​បោះ​ឆ្នោតនៅ​ល្ងាច​មិញ​នេះ លោក​អនុ​ទីន​មិនបាន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទេ​នៅ​ក្នុង​រដ្ឋ​សភា​។ ​​គេ​គិត​ថា​​លទ្ធ​ផល​ឆ្នោត​នេះ​ជា​ក្ដី​អាម៉ាស់​យ៉ាង​ខ្លាំង​របស់​ភឿថៃ​ដែល​ជា​គណ​បក្ស​កាន់​អំណាច។ ​​មេ​ដឹក​នាំ​ស្រមោល​របស់​គណ​បក្ស​នេះ​គឺ​លោក​ថាក់​ស៊ីន​ទើប​តែ​ចាក​ចេញ​ទៅ​ដល់​ទី​ក្រុង​ឌូបៃ​។

គេ​មិន​ទាន់​ដឹង​ថា​ក្រោយ​ពេល​ចេញ​លទ្ធ​ផល​ឆ្នោត​នេះ​ តើ​លោក​ថាក់​ស៊ីន​នឹង​មាន​គម្រោង ឬ​ផែន​ការ​យ៉ាង​ដូច​ម្ដេច​ទៀត​។ ជា​ពិសេស គេ​ចង់​ដឹង​ថា​តើ​លោក​នឹង​វិល​ត្រ​ឡប់​ទៅ​ថៃ​វិញ​ដើម្បី​ស្ដាប់​សេច​ក្ដី​សម្រេច​របស់​តុលាការ​ដូច​ការ​សន្យា​ឬ​យ៉ាង​ណា​។ ​គណ​បក្ស​ភឿថៃ​ចាប់​ផ្ដើម​ជួប​ប្រទះ​នឹង​បញ្ហា​ធំ​បន្ទាប់​ពី​លោក​អនុទីន និង​គណ​បក្ស​ភូមិ​ចៃ​ថៃ​របស់​លោក​ប្រកាស​ដក​ខ្លួន​ពី​រដ្ឋា​ភិបាល​ចម្រុះ​​។ ហេតុ​នេះ ភឿថៃ​ដឹក​នាំ​រដ្ឋាភិបាល​ដោយ​សំឡេង​ភាគ​តិច​នៅ​ក្នុង​សភា​។

ក្រោយ​មក លោក​ស្រី​ផែ​ថង​ថាន​ត្រូវ​តុលាការ​ធម្ម​នុញ្ញ​ដក​តំណែង​ទៅ​ទៀត​។ ដូច្នេះ គណ​បក្ស​នេះ​ក៏​ចាប់​ផ្ដើម​ហេល​ហាល​និង​​អស់​ដៃ​អស់​ជើង​កាន់​តែ​ខ្លាំង​មែន​ទែន​។ នៅ​ទី​បញ្ចប់​ គណ​បក្ស​ភឿថៃ​ស្នើ​សុំ​រំលាយ​សភា​ក៏​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ព្រះ​រាជ​បល្ល័ង្គ​បដិសេធ អំពាវ​នាវ​ឱ្យ​គណ​បក្ស​ប្រជា​ជន​បោះ​ឆ្នោត​គាំទ្រ​បេក្ខ​ជន​របស់​ខ្លួន​ក៏​មិន​បាន​សម្រេច​ទៀត​។ នេះ​បើ​យោង​តាម​ដឹ​ណេសិន (The Nation), រ៉យ​ទ័រ (Reuters) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ