ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្តែង​សិ​ល្បៈជូន​បងប្អូន​ចិន​ទស្សនា

3 ម៉ោង មុន

ប្រទេសចិន ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ប្រទេស​កម្ពុជា និង​ក្រុម​វិនិយោគ​ឧស្សាហកម្ម​អាកាសចរណ៍​យូ​ណា​ន គ្រុប​ក៏​បាន​ចែករំលែក​វប្បធម៌ សិល្បៈ​នៅ​លេ​ី​ឆាក​កាលពី​ថ្ងៃ​ទី ៥ ខែ…

ប្រទេសចិន ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ប្រទេស​កម្ពុជា និង​ក្រុម​វិនិយោគ​ឧស្សាហកម្ម​អាកាសចរណ៍​យូ​ណា​ន គ្រុប​ក៏​បាន​ចែករំលែក​វប្បធម៌ សិល្បៈ​នៅ​លេ​ី​ឆាក​កាលពី​ថ្ងៃ​ទី ៥ ខែ កញ្ញា ដោយ​មានការ​សម្តែង​សិល្ប​កម្ពុជា​និង​មី​យ៉ា​ន់​ម៉ា នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សហព័ន្ធ​សារព័ត៌មាន​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍ ផង​ដែរ​។

នៅ​ក្នុង​នោះ​ដែរ​លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បាន​អញ្ជើញ​បើក​សម្ពោធ កម្មវិធី​ទីផ្សា​វប្បធម៌​ចិន​-​កម្ពុជា និង​ចិន​-​មី​យ៉ា​ន់​ម៉ា និង​ការ​សម្តែង​សិល្ប​របស់​កម្ពុជា មី​យ៉ា​ន់​ម៉ា​ផង​ដែរ​ក្រោម ប្រធានបទ “​ផ្លូវ​សូត្រ​ដ៏​ត្រចះត្រចង់ តំបន់​ជិតខាង​ដ៏​ចម្រុះ​ពណ៌​”​។

ជាមួយ​គ្នា​នោះ​ដែរ​សារព័ត៌មាន​កោះសន្តិភាព និង មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​អន្តរជាតិ​ចំពោះ​តំបន់​អាស៊ី ខាងត្បូង និង​អាស៊ី​អាគ្នេយ៍​ខេត្ត​យូ​ណា​ន ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​៥ ខែ កញ្ញា​នេះ បាន​សម្ពោធ​គម្រោង​សហប្រតិបត្តិការ​ជាមួយ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សហព័ន្ធ​សារព័ត៌មាន​អាស៊ី​ខាងត្បូង និង​អាស៊ី​អាគ្នេយ៍​។

កិច្ច​សហប្រត្តិបត្តិការ​ទាំងនេះ​កើត​មាន​ក្នុង​ទស្សនកិច្ច​ប្រតិភូ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​បណ្ឌិត ជា មុនី​ឬ​ទ្ធិ​សមាជិក​គណកម្មាធិការ​ប្រតិបត្តិ​នៃ​សមាគម​ន៍​មិត្តភាព​កម្ពុជា​ចិន​ទៅ​កាន់​ខេត្ត​យូ​ណា​ន​ប្រទេស​ចិន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ