ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​បង្កើតនាំ​គ្នា​ចុះ​លេង​ទឹកស្រះ​ក្នុង​វត្ត​ល.ង់​ស្លា.ប់​ទាំង​២នាក់​

2 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ក្មេង​ប្រុស​ស្រី​ពីរ​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹងគ្នា ដោយរាល់ថ្ងៃ​ពួកគេ​រស់​នៅ​ជាមួយ​ជីដូន ​ចំណែក​ឪពុក​ម្ដាយ​​ជាប់រវល់​រកស៊ី​លក់ដូរ​ ​។ ​ខណៈ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ជិះ​កង់​មក​លេង​ក្នុង​បរិវេណ​វត្ត​ស្វាយ​ព័ន្ធ​ ក្នុង​ឃុំ​ខ្ចៅ​ ស្រុក​កងមាស​ ​ក៏​​បាន​ចុះ​លេង​ទឹកស្រះ​ក្នុង​វត្ត​…

ខេត្តកំពង់ចាម​ ៖ ក្មេង​ប្រុស​ស្រី​ពីរ​នាក់​ត្រូវជា​បងប្អូន​បង្កើត​នឹងគ្នា ដោយរាល់ថ្ងៃ​ពួកគេ​រស់​នៅ​ជាមួយ​ជីដូន ​ចំណែក​ឪពុក​ម្ដាយ​​ជាប់រវល់​រកស៊ី​លក់ដូរ​ ​។ ​ខណៈ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ជិះ​កង់​មក​លេង​ក្នុង​បរិវេណ​វត្ត​ស្វាយ​ព័ន្ធ​ ក្នុង​ឃុំ​ខ្ចៅ​ ស្រុក​កងមាស​ ​ក៏​​បាន​ចុះ​លេង​ទឹកស្រះ​ក្នុង​វត្ត​ ជា​ហេតុ​បណ្ដាលឱ្យ​​លង់​ស្លាប់​ទាំង​ពីរ​នាក់​ ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៥​កញ្ញា​ថា​: ចំពោះ​ទីតាំង​ដែលក្មេង​លង់ទឹក​ស្លាប់ នៅ​ចំណុច​ស្រះ​ក្នុង​បរិវេណ​វត្ត មុនី​រតនា​រាម​(​វត្ត​ស្វាយ​ព័ន្ធ​) ស្ថិត​នៅ​ភូមិ​ស្វាយ​ព័ន្ធ​ទី​២ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។​ ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៥ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ចៅ បាន​ទទួល​ព័ត៌មាន​ពី​លោក​គង់ សៀ​ក​ឡេ​ង មេឃុំ​ខ្ចៅ ថា នៅ​ចំណុច​ស្រះ​ក្នុង​បរិវេណ​វត្ត​មុនី​រតនា​រាម​(​វត្ត​ស្វាយ​ព័ន្ធ​) ភូមិ​ស្វាយ​ព័​ន្ធួ​ទី​២ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម មាន​ក្មេង​លង់ទឹក​ចំនួន​០២​នាក់ ស្រី​០១​នាក់​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ថា ដំបូង​ម្ដាយ​នឹក​ស្មានថា​កូន​ទាំង​ពីរ​នាក់​នៅផ្ទះ​ជីដូន​ចំណែក​ជីដូន​វិញ​បាន​នឹក​ថា​ចៅ​ទាំង​ពីរ​នៅផ្ទះ​ម្ដាយ​របស់​គេ​។​បន្ទាប់​មក​ទើប​ម្ដាយ​ចេញ​ទៅ​តាម​រក​ក្នុង​បរិវេណ​វត្ត​ឃើញ​កង់​មួយ​គ្រឿង​នៅ​ក្បែរ​មាត់​ស្រះ​ទឹក​គឺជា​កង់​របស់​កូន​។​ហើយ​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹកជា​ស្បែកជើង​របស់​កូន​ទើប​ស្រែកហៅ​គេឯង​ជួយ​។

លោក​វរៈសេនីយ៍ឯក​ជា ជួន អធិការ​នគរបាល​ស្រុក​កងមាស​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាននេះ​ភ្លាម​រូប​លោក បាន​ចាត់តាំង​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ថុ​ង ភូ​រី​វុ​ធ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ចៅ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ គ្រូពេទ្យ ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ធ្វើការ​ពិនិត្យ​ទៅ​លើ​សាកសព ដោយ​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សាកសព សមាសភាព​ចូលរួម​មាន​៖
ជា​លទ្ធផល​ពិនិត្យ
១-​សព​រង​គ្រោះ ឈ្មោះ សេង វ៉ា អាយុ ភេទ​ប្រុស អាយុ​០៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្វាយ​ព័ន្ធ​ទី​២ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។
២. សព​រង​គ្រោះ ឈ្មោះ សេង មុ​ី​ជី​ង ភេទ​ស្រី អាយុ​០៥​ឆ្នាំ ទាំង​០២​នាក់ ជា​កូន​របស់​ឈ្មោះ ៖
ឪពុក​ឈ្មោះ ហេង ឆេ​ង ហ័​រ (​ហៅ​ម៉ា​ប់​) អាយុ​៣៤ ជនជាតិ​ខ្មែរ​។
ម្ដាយ​ឈ្មោះ អាង ណា​រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្វាយ​ព័ន្ធ​ទី​២ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។
ផ្នែក​ក្បាល មុខក្រោយ​ពុំ​មាន​ស្លាកស្នាម​របួស ឬ​បាក់បែក​ឆ្អឹង​អ្វី​ឡើយ មានទឹក​ហូរ​ចេញ​តាម​ច្រមុះ និង​មាត់
-​ផ្នែក​ក មុខក្រោយ​ពុំ​មាន​ស្លាកស្នាម​របួស ឬ​បាក់បែក​ឆ្អឹង​អ្វី​ឡើយ
ផ្នែក​ដងខ្លួន ខ្នង​ក្រោយ​ពុំ​មាន​ស្លាកស្នាម​របួស ឬ​បាក់បែក​ឆ្អឹង​អ្វី​ឡើយ
ផ្នែក​អ​វ​:​យ​វ​:​ដៃជើង​មុខក្រោយ​ពុំ​មាន​ស្លាកស្នាម​របួស ឬ​បែកបាក់​ឆ្អឹង​អ្វី​ឡើយ​។

ការ​បំភ្លឺ​សាក្សី ផ្អែក​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ជា ស៊ា​ក ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៤​កញ្ញា ២០២៥ វេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល ឈ្មោះ​អាង ណា​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ស្វាយ​ព័ន្ធ​ទី​២ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម ត្រូវជា​ម្តាយបង្កើត​របស់​សព​ក្មេង​ទាំង​០២​នាក់ បាន​ស្រែក​ឆោឡោ​ថា កុង​អើយ​ជួយ​ខ្ញុំ​ផង ស្បែកជើង​កូន​ខ្ញុំ​នៅ​ក្នុង​ស្រះ​ទឹក ខ្ញុំ​សង្ស័យ​ថា​កូន​ខ្ញុំ​លង់ទឹក​ស្លាប់ ភ្លាម​នោះ ឈ្មោះ ជា ស៊ា​ក គាត់​បាន​ចុះ​រាវ​ក្នុង​ទឹកស្រះ​នោះ ឃើញ​សព​ក្មេង​ទាំង​០២​នាក់​នោះ យក​មក​ទុក​លើ​ចិញ្ចើម​ស្រះ បាន​បន្តិច​ក្រោយមក​មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ទៅ​មើល​។

ការ​សន្និដ្ឋាន​ផ្អែក​តាម​ការ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ ផ្អែក​តាម​ការ​បំភ្លឺ​របស់​សាក្សី ផ្អែក​តាម​ការ​ពិនិត្យ​សាកសព​គណៈកម្មការ​យើង​សន្និដ្ឋាន​បាន​ថា ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន ដោយ​ពុំ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​ និងបាន​​ប្រគល់​សាកសព​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ