ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! ទម្លាប់ខាំបបូរមាត់អាចបង្កជាជំងឺគីសទឹកមាត់

12 ម៉ោង មុន

តើអ្នកធ្លាប់ខាំបបូរមាត់ខ្លួនឯងញឹកញាប់ ឬទទួលរងការប៉ះទង្គិចដែរទេ? ប្រសិនបើធ្លាប់ អ្នកគួរតែប្រុងប្រយ័ត្ន ព្រោះទម្លាប់នេះអាចបង្កឱ្យមានជំងឺ គីសបបូរមាត់ ដែលជាដុំពកតូចមួយមិនមានការឈឺចាប់ តែអាចរំខានដល់អារម្មណ៍ និងសោភណភាពរបស់អ្នក។ តាមការបកស្រាយពីមន្ទីរពេទ្យកាល់ម៉ែត…

តើអ្នកធ្លាប់ខាំបបូរមាត់ខ្លួនឯងញឹកញាប់ ឬទទួលរងការប៉ះទង្គិចដែរទេ? ប្រសិនបើធ្លាប់ អ្នកគួរតែប្រុងប្រយ័ត្ន ព្រោះទម្លាប់នេះអាចបង្កឱ្យមានជំងឺ គីសបបូរមាត់ ដែលជាដុំពកតូចមួយមិនមានការឈឺចាប់ តែអាចរំខានដល់អារម្មណ៍ និងសោភណភាពរបស់អ្នក។

តាមការបកស្រាយពីមន្ទីរពេទ្យកាល់ម៉ែត ជំងឺនេះកើតឡើងនៅពេលដែល ក្រពេញទឹកមាត់តូចៗ ក្នុងមាត់របស់យើងដាច់រហែក ឬស្ទះ។ នៅពេលនោះ ទឹកមាត់ក៏ដក់នៅក្នុងជាលិកា ហើយរីកទៅជាដុំគីសឡើងប៉ោង។

តើធ្វើដូចម្ដេចទើបដឹងថាអ្នកមានជំងឺនេះ?
រោគសញ្ញាងាយសម្គាល់គឺ៖ ដុំពកនោះមានពណ៌ក្រហមថ្លា ឬខៀវ ហើយនៅពេលប៉ះនឹងមានសភាពទន់រលោង។

មូលហេតុចម្បង៖ ភាគច្រើនបណ្ដាលមកពីការខាំបបូរមាត់ខ្លួនឯង ឬការប៉ះទង្គិចផ្សេងៗ។

វិធីព្យាបាល៖
គីសតូចៗ អាចនឹងបាត់ទៅវិញដោយឯកឯង។
ចំណែកគីសធំៗ ដែលមានទំហំលើសពី ១ សង់ទីម៉ែត្រ គឺតម្រូវឱ្យធ្វើការវះកាត់ចេញ។

ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ