ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចក្រភព​អង់គ្លេស​មាន​មោទនភាព​គាំទ្រ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប

19 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ គ្រាប់ស្វាយចន្ទី​កម្ពុជា ស្ថិត​ក្នុង​ចំណោម​គ្រាប់​ធញ្ញជាតិ​ល្អ​បំផុត នៅ​លើ​ពិភពលោក ហើយ​ចក្រភព​អង់គ្លេស​មាន​មោទនភាព ដែល​បាន​គាំទ្រ​ក្រុមហ៊ុន Ample Agro ចែករំលែក​រសជាតិ​ដ៏​អស្ចារ្យ…

រាជធានី​ភ្នំពេញ ៖ គ្រាប់ស្វាយចន្ទី​កម្ពុជា ស្ថិត​ក្នុង​ចំណោម​គ្រាប់​ធញ្ញជាតិ​ល្អ​បំផុត នៅ​លើ​ពិភពលោក ហើយ​ចក្រភព​អង់គ្លេស​មាន​មោទនភាព ដែល​បាន​គាំទ្រ​ក្រុមហ៊ុន Ample Agro ចែករំលែក​រសជាតិ​ដ៏​អស្ចារ្យ នៃ​គ្រាប់ស្វាយចន្ទី​កម្ពុជា ទៅ​កាន់​ពិភពលោក នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់ British Embassy in Cambodia នៅ​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥ ។

ស្ថានទូត​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​បន្ត​ថា ៖ «​តាម​រយៈ​កម្មវិធី​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស ដែល​អនុវត្ត​ន៏​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ចក្រភព​អង់គ្លេស​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជីវកម្ម​កសិឧស្សាហកម្ម ដើម្បី​ពង្រឹង​ម៉ាក​យីហោ ទីផ្សារ និង​យុទ្ធសាស្ត្រ​នាំ​ចេញ​របស់​ពួក​គេ​។ ពី​ការ​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ ដល់​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកទិញ​ដែល​មាន​សក្តានុពល និង​ប្រើប្រាស់​គ្រោង​ការណ៍​ពាណិជ្ជកម្ម នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​របស់​ចក្រភព​អង់គ្លេស កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ កំពុង​ទទួល​បាន​ផ្លែផ្កា​រួច​ហើយ ជាមួយនឹង​ការ​នាំ​ចេញ ការ​បង្កើត​ការងារ និង​ការ​រីក​លូតលាស់ នៃ​ការ​ទទួលស្គាល់​ផលិតផល​កសិកម្ម​ឆ្នើម​របស់​កម្ពុជា​» ។

នៅ​ព្រឹក​ថ្ងៃនេះ លោក​ឯកអគ្គរាជទូត Dominic Williams បាន​ទៅ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Ample Agro ដើម្បី​បញ្ជូន​គ្រាប់ស្វាយចន្ទី​កម្ពុជា​គុណភាព​ខ្ពស់​ទៅ​កាន់​អឺរ៉ុប ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​កា​រត​ភ្ជាប់ ដែល​បង្កើត​ឡើង​ដោយ​កម្មវិធី​ដៃគូ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស​។ ហើយ​ចក្រភព​អង់គ្លេស​ទន្ទឹងរង់ចាំ​ឃើញ​ផលិតផល​កម្ពុជា​ជា​ច្រើន​ទៀត នៅ​លើ​ធ្នើ​ផ្សារ​ទំនើប​របស់​ចក្រភព​អង់គ្លេស​ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​តាម​រយៈ​ពាណិជ្ជកម្ម ការ​ច្នៃប្រឌិត និង​ភាព​ជោគជ័យ​រួម​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ