ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ចេញ​យុទ្ធសាស្ត្រ​ទាក់ទាញ​ប្រជាជន​ឱ្យ​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស

9 ម៉ោង មុន
  • ភ្នំពេញ

ដោយសារ​តែ​លំហូរ​ពលរដ្ឋ​បន្ត​វេច​លុយ​ទៅ​ស្វែងរក​សេវា​វេជ្ជសាស្ត្រ​នៅ​ក្រៅប្រទេស​នៅ​តែ​បន្ត​មាន​ជា​ហូរហែរ​ជា​បន្តបន្ទាប់ ទោះបីជា​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ប្រទេស​ខិតខំ​ធ្វើ​ទំនើប​កម្ម​និង​បំពាក់​ឧបករណ៍​និង​សម្ភារៈ​បច្ចេកទេស​ដែល​ទាន់សម័យ​នានា​នោះ ក្រសួងសុខាភិបាល​បាន​ចាប់ផ្តើម​ពិនិត្យ​កិច្ចការ​នេះ ហើយ​ក៏ បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ខ្លះ​ហើយ​។ សូម​រង់ចាំ​តាមដាន​ស្ថានភាព​ទៅ​ថ្ងៃ​មុខ​ទាំងអស់​គ្នា ។ តាម​ការ​ប្រកាស​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា…

ដោយសារ​តែ​លំហូរ​ពលរដ្ឋ​បន្ត​វេច​លុយ​ទៅ​ស្វែងរក​សេវា​វេជ្ជសាស្ត្រ​នៅ​ក្រៅប្រទេស​នៅ​តែ​បន្ត​មាន​ជា​ហូរហែរ​ជា​បន្តបន្ទាប់ ទោះបីជា​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ប្រទេស​ខិតខំ​ធ្វើ​ទំនើប​កម្ម​និង​បំពាក់​ឧបករណ៍​និង​សម្ភារៈ​បច្ចេកទេស​ដែល​ទាន់សម័យ​នានា​នោះ ក្រសួងសុខាភិបាល​បាន​ចាប់ផ្តើម​ពិនិត្យ​កិច្ចការ​នេះ ហើយ​ក៏ បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ខ្លះ​ហើយ​។ សូម​រង់ចាំ​តាមដាន​ស្ថានភាព​ទៅ​ថ្ងៃ​មុខ​ទាំងអស់​គ្នា ។

តាម​ការ​ប្រកាស​របស់​ក្រសួង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​សំដៅ​ពិភាក្សា​អំពី​បញ្ហា​នេះ ដោយ​មានការ​ចូលរួម​ដោយ​មន្ត្រី​និង​ថ្នាក់ដឹកនាំ​ជំនាញ​ៗ​ជា​ច្រើន​រូប ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ គោលបំណង​សំខាន់ គឺ​បំផុសគំនិត ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ក្នុង​ការ​រក្សា​និង​លើកទឹកចិត្ត​ឱ្យ​អ្នកជំងឺ​ប្រើប្រាស់​សេវា​សុខាភិបាល​ក្នុង​ប្រទេស ជំនួស​ឲ្យ​ការ​វេច​លុយ​ទៅ​ស្វែងរក សេវា​វេជ្ជសាស្ត្រ​នៅ​ក្រៅប្រទេស ជា​ពិសេស​ក្នុង​ស្ថានភាព​ដែល​រង​ការ​ប៉ះពាល់​ដោយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ដែល​បង្ក​ឱ្យ​មានការ​រាំងស្ទះ​ក្នុង​ការ​ទទួល​សេវា​ថែទាំ និង​ព្យាបាល​សម្រាប់​អ្នកជំងឺ​ដែល​ធ្លាប់​ទៅ​ប្រើប្រាស់​សេវា​សុខាភិបាល​នៅ​ក្រៅប្រទេស​។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចប្រជុំ​បំផុសគំនិត ដើម្បី​ប្រមូល​មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​លើកទឹកចិត្ត​ឱ្យ​អ្នកជំងឺ​ប្រើប្រាស់​សេវា​ក្នុង​ប្រទេស តាម​រយៈ​ការ​បំផុសគំនិត និង​ការ​មូលមតិ​ជា​រួម​ពី​សមាជិក​អង្គប្រជុំ ។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​រំលេច​នូវ​កត្តា​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​ពង្រឹង​ការ​ប្រើប្រាស់​សេ
វា​ក្នុង​ប្រទេស​៖ ១-ការ​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​នៃ​សេវា​ថែទាំ​តាម​រយៈ​ប្រព័ន្ធ​ទទួល​ស្គាល់​គុណភាព​របស់​ក្រសួងសុខាភិបាល (Accreditation), ២-ពង្រឹង​ធនធាន និង​សមត្ថភាព​ផ្នែក​សេវា​ឯកទេស​, ៣-រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​បដិសណ្ឋារកិច្ច​ក្នុង​មូលដ្ឋាន​សុខាភិបាល​, ៤-ផ្តល់​ការ​ថែទាំ​ដែល​ផ្តោត​លើ​អ្នកជំងឺ​ជា​ចម្បង (patient-centered care), ៥-បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​សេវា​ថែទាំ​។

យោង​តាម​អ្វី​ដែល​រដ្ឋមន្ត្រី​សុខាភិបាល​បាន​បង្ហាញ គោលនយោបាយ​ថ្មី​ៗ​របស់​ក្រសួង​ដើម្បី​ផ្តោត​លើ​ការ​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​នៃ​សេវា​សុខាភិបាល​ក្នុង​ប្រទេស ដោយ​មាន​យុទ្ធសាស្ត្រ​ចម្បង​ចំនួន​៥ នៅ​ពេល​នេះ វា​គឺជា​ដំណាក់កាល​ចាប់ផ្តើម ហើយ​ដើម្បី​ឲ្យ​វា​ទៅ​មុខ​អ្នក​ដែល​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​តែ​អំណត់ ហើយ​ខិតខំ​បំពេញ​វា​ជា​ជំហាន​ៗ​ប្រកបដោយ​ការ​ទទួលខុសត្រូវ ។

អ្នកវិភាគ​បាន​ឲ្យ​ដឹង​ថា សម្រាប់​គោលបំណង​កំណត់​ឲ្យ​មាន​ប្រព័ន្ធ​ទទួលស្គាល់​គុណភាព​(Accreditation) វា​គឺជា​ទស្សនៈវិស័យ​ចាំបាច់​មួយ ។ នៅ​ពេល​ដែល​កម្ពុជា​មានការ​បញ្ជាក់​ស្តង់ដារ​បម្រើសេវា​ថែទាំ​ច្បាស់លាស​វា​អាច​ជួយ​កាត់​បន្ថយ​ការ​សង្ស័យ​របស់​អ្នកជំងឺ ហើយ​ចំណុច​នេះ​ប្រសិនបើ​មានការ​អនុវត្ត​ពិតប្រាកដ វា​នឹង​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​។

ដោយឡែក​លើ​គោលដៅ​ធ្វើការ​ពង្រឹង​ធនធាន និង​សមត្ថភាព​សេវា​ឯកទេស គឺ​ចាំបាច់​បំផុត ពីព្រោះ​ទោះបីជា​មន្ទីរពេទ្យ​យើង​មាន​ឧបករណ៍​បច្ចេកទេស​វេជ្ជសាស្ត្រ​ទំនើប​ប៉ុណ្ណា​ក៏​ដោយ ប្រសិនបើ​ក្រុម​គ្រូពេទ្យ​ខ្វះ​សមត្ថភាព វា​ពិតជា​ពិបាកធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​ណាស់ ។ នៅ​ពេល​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​ទៅ​ក្រៅប្រទេស ដោយសារ​កង្វះ​ជំនឿ​លើ​ផ្នែក​ឯកទេស​ឬ​បច្ចេកវិទ្យា​ពិសេស​ៗ សម្រាប់​ព្យាបាល​ពួក​គេ ដូចនេះ​ប្រសិនបើ​ក្រសួង​អាច​បំពេញ​ចន្លោះ​នេះ​បាន នោះ​លំហូរ​អ្នកជំងឺ​ទៅ​ក្រៅប្រទេស​នឹង​ថយ​ចុះ​។

លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​និង​បដិសណ្ឋារកិច្ច​និង​ផ្តល់​ការ​ថែទាំ​ដែល​ផ្តោត​លើ​អ្នកជំងឺ​ជា​ចម្បង ក៏​ដូច​ជា ការ​បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​សេវា​ថែទាំ ចំណុច​បី​នេះ​ប្រជាពលរដ្ឋ​ទទួលស្គាល់​ថា មន្ទីរពេទ្យ​នៅ​កម្ពុ​ជាមួយ​ចំនួន​បាន​ទទួលស្គាល់​លើ​ការ​កែប្រែ ប៉ុន្តែ​ស្ថាប័ន​មន្ទីរពេទ្យ​ខ្លះ​នៅ​តែ​ខ្វះខាត ហើយ​ហាក់​មាន​សភាព​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់ ពោល​គឺ​បង្កើត​បរិយាកាស​និង​ស្ថានភាព​មិនសូវ​ល្អ​សម្រាប់​អ្នកជំងឺ​។ នៅ​ក្នុង​ករណី​ដែល ក្រសួង​អនុវត្ត​ការ​កែ​លម្អ​បាន​ហើយ​នោះ វា​ពិតជា​អាច​ជួយ​ទាក់ទាញ​អ្នកជំងឺ​ឲ្យ​នៅ​ក្នុង​ប្រទេស​មួយ​កម្រិត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ