ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេក កាហ្វេ​ខ្មៅ តែ​បៃតង ជួយ​បង្កើន​ចំណង់​ផ្ដល់​ក្ដី​សុខ​ដល់​គូស្នេហ៍​!

2 ម៉ោង មុន

ការ​ថែរក្សា​សុខភាព​និង​របប​អាហារ​ល្អ គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ជីវិត​ផ្លូវភេទ​ដែល​មាន​ភាព​រស់​រវើក​។ ក្រៅពី​ការ​ហាត់ប្រាណ​និង​ការ​សម្រាក​គ្រប់គ្រាន់ ភេសជ្ជៈ​មួយ​ចំនួន​ក៏​អាច​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ចំណង់​ផ្លូវភេទ​ផង​ដែរ​។ ១. តែ​បៃតងតែ​បៃតង​ផ្ទុក​ទៅ​ដោយសារ​ធាតុ Catechins ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​។ សារធាតុ​នេះ​ជួយ​ពង្រីក​សរសៃឈាម និង​ធ្វើ​ឱ្យ​ចរន្តឈាម​រត់​បាន​ល្អ​ទូ​ទាំង​រាង​កាយ…

ការ​ថែរក្សា​សុខភាព​និង​របប​អាហារ​ល្អ គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ជីវិត​ផ្លូវភេទ​ដែល​មាន​ភាព​រស់​រវើក​។ ក្រៅពី​ការ​ហាត់ប្រាណ​និង​ការ​សម្រាក​គ្រប់គ្រាន់ ភេសជ្ជៈ​មួយ​ចំនួន​ក៏​អាច​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ចំណង់​ផ្លូវភេទ​ផង​ដែរ​។

១. តែ​បៃតង
តែ​បៃតង​ផ្ទុក​ទៅ​ដោយសារ​ធាតុ Catechins ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងក្លា​។ សារធាតុ​នេះ​ជួយ​ពង្រីក​សរសៃឈាម និង​ធ្វើ​ឱ្យ​ចរន្តឈាម​រត់​បាន​ល្អ​ទូ​ទាំង​រាង​កាយ រួម​ទាំង​ប្រដាប់​ភេទ​ផង​ដែរ​។ នេះ​មិន​ត្រឹមតែ​ជួយ​ដល់​មុខងារ​លិង្គ​របស់​បុរស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើន​អារម្មណ៍​ស្រើបស្រាល​ចំពោះ​ស្ត្រី​ទៀត​ផង​។ ការ​ពិសា​តែ​ក្តៅ​ឧណ្ហ​ៗ​មួយ​ពែង​រៀងរាល់ថ្ងៃ​អាច​ជួយ​បង្កើន​ថាមពល និង​អារម្មណ៍​វិជ្ជមាន ដែល​ជា​កត្តា​រួមចំណែក​ដល់​ជីវិត​ផ្លូវភេទ​កាន់តែ​ប្រសើរ​។

២. កាហ្វេ​ខ្មៅ
ជាតិ​កាហ្វេ​អ៊ី​ន​នៅ​ក្នុង​កាហ្វេ​ជួយ​ជំរុញ​ប្រព័ន្ធ​ប្រសាទ បង្កើន​ការ​ផលិត​អ័រម៉ូន Dopamine ដែល​ជា​អ័រម៉ូន​នៃ​ភាព​រីករាយ​។ វា​ក៏​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ប្រដាប់​ភេទ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មុខងារ​ផ្លូវភេទ​និង​ការ​ស៊ូទ្រាំ​។ ការ​សិក្សា​របស់​សាកលវិទ្យាល័យ Texas បាន​បង្ហាញ​ថា បុរស​ដែល​ផឹក​កាហ្វេ ១-២ ពែង​ក្នុង​មួយ​ថ្ងៃ​មាន​ហានិភ័យ​នៃ​ការ​ងាប់​លិង្គ​ទាប​ជាង​។ យ៉ាងណាមិញ សូម​ផឹក​ក្នុង​កម្រិត​មធ្យម ព្រោះ​ការ​បំពាន​អាច​បង្ក​ឱ្យ​មានការ​ថប់​បារម្ភ​និង​គេង​មិន​លក់​។

៣. ស្រាក្រហម
ស្រាក្រហម​មាន​ផ្ទុក​សារធាតុ Resveratrol ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​បង្កើន​ចរាចរ​ឈាម​និង​ការពារ​សរសៃឈាម​។ នេះ​ជួយ​នាំ​ឈាម​ទៅ​កាន់​ប្រដាប់បន្តពូជ បង្កើន​ភាព​រសើប​និង​អារម្មណ៍​រីករាយ​ពេល​រួម​ភេទ​។ ការ​ផឹកស្រា​ក្រហម​មួយ​កែវ​មុន​ពេល​អាហារ​ពេល​ល្ងាច​អាច​ជួយ​ឱ្យ​អ្នក​សម្រាក​និង​កាត់​បន្ថយ​ភាព​តានតឹង​។ តែ​សូម​ចង​ចាំ​ថា ការ​ផឹក​ច្រើន​ពេក​នឹង​ប៉ះពាល់​ដល់​សមត្ថភាព​ផ្លូវភេទ​។

៤. ទឹក​ផ្លែ​ទទឹម
ទឹក​ផ្លែ​ទទឹម​សម្បូរ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច​ជា Polyphenols និង Anthocyanins ដែល​ជួយ​បង្កើន​ចរន្តឈាម​និង​ជួយ​ផលិត​អ័រម៉ូន Testosterone​។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ផឹកទឹក​ផ្លែ​ទទឹម​រៀងរាល់ថ្ងៃ​អាច​បង្កើន​កម្រិត​អ័រម៉ូន Testosterone ទាំង​បុរស​និង​ស្ត្រី បន្ទាប់​ពី​ពីរ​បី​ស​ប្តា​ហ៍​។ ទឹក​ផ្លែ​ឈើ​នេះ​ក៏​មាន​រសជាតិ​ឆ្ងាញ់​និង​ជួយ​ឱ្យ​អារម្មណ៍​ប្រសើរ​ឡើង​ផង​ដែរ​។

៥. ទឹកក្រឡុក​ចេក
ចេក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “​ផ្លែ​ឈើ​នៃ​សេចក្តី​ស្រឡាញ់​”​។ វា​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ប្រដាប់​ភេទ​។ លើស​ពី​នេះ ចេក​មាន​វីតាមីន B6 និង Bromelain ដែល​ជួយ​ដល់​ការ​ផលិត​អ័រម៉ូន​ភេទ​។ ទឹកក្រឡុក​ចេក​ជាមួយ​ទឹកដោះគោ​អាល់​ម៉ុ​ន ទឹកឃ្មុំ ឬ​សូកូឡា​ខ្មៅ គឺជា​ភេសជ្ជៈ​ដ៏​ឈ្ងុយ​ឆ្ងាញ់​និង​ផ្តល់​ថាមពល​យ៉ាង​ល្អ​សម្រាប់​មុន​ពេល​រួម​ភេទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ