ដំណាក់កាលអស់រដូវ (Menopause) អាចបង្កជាបញ្ហាដំណេកសម្រាប់ស្ត្រីមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ មានវិធីសាស្ត្រធម្មជាតិមួយចំនួនដែលអាចជួយដោះស្រាយបញ្ហានេះបាន។ ខាងក្រោមនេះជាអាថ៌កំបាំង ៣ យ៉ាងដែលអ្នកជំនាញណែនាំ៖
១. ទទួលទានអាហារខ្មៅឱ្យបានច្រើន
អាហារពណ៌ខ្មៅត្រូវបានគេជឿថាមានផ្ទុកនូវសារធាតុចិញ្ចឹមដែលជួយបន្ធូរអារម្មណ៍ និងធ្វើឱ្យរាងកាយមានភាពត្រជាក់ពីខាងក្នុង។ អាហារទាំងនោះរួមមាន ល្ងខ្មៅ សណ្តែកខ្មៅ អង្ករខ្មៅ ផ្សិតខ្មៅ ទំពាំងបាយបូខ្មៅ ផ្សិត shiitake និងមាន់ខ្មៅ។ ក្រៅពីអាហារពណ៌ខ្មៅ អាហារផ្សេងទៀតដូចជា យ៉ាម គ្រាប់ឈូក និងមៀន ក៏មានប្រសិទ្ធភាពជួយឱ្យដំណេកប្រសើរឡើងផងដែរ។
២. ត្រាំជើងរបស់អ្នកមុនពេលចូលគេង
ការត្រាំជើងជាមួយទឹកក្តៅឧណ្ហៗអាចជួយឱ្យអ្នកគេងលក់ស្រួល។ សីតុណ្ហភាពទឹកគួរតែចន្លោះពី ៤០°C ទៅ ៤២°C ហើយគួរត្រាំប្រហែល ១០ នាទី។ ការធ្វើបែបនេះជួយឱ្យឈាមរត់បានល្អ ធ្វើឱ្យសាច់ដុំសម្រាក និងជួយឱ្យខួរក្បាលមានភាពស្ងប់ ដែលជាគន្លឹះដ៏សំខាន់សម្រាប់ដំណេកដ៏ស្កប់ស្កល់។
៣. ម៉ាស្សា Acupressure
ការម៉ាស្សាបែប Acupressure អាចជួយបង្កើនប្រសិទ្ធភាពនៃការត្រាំជើង។ ការអនុវត្តបច្ចេកទេសម៉ាស្សាលើចំណុចជាក់លាក់លើរាងកាយអាចជួយបន្ធូរភាពតានតឹង និងជំរុញឱ្យប្រព័ន្ធប្រសាទដំណើរការបានល្អ។
បន្ថែមពីលើវិធីសាស្ត្រទាំងបីនេះ ការកែសម្រួលទម្លាប់រស់នៅក៏មានសារៈសំខាន់ផងដែរ។ អ្នកគួរ កាត់បន្ថយការផឹកកាហ្វេ បន្ទាប់ពីថ្ងៃត្រង់ និង ជៀសវាងភេសជ្ជៈផ្អែមឬទឹកច្រើនពេក មុនពេលចូលគេង ដើម្បីចៀសវាងការនោមនៅពេលយប់។
ការអនុវត្តនូវទម្លាប់ទាំងនេះអាចជួយស្ត្រីដែលអស់រដូវឱ្យមានសុខភាពល្អ និងគេងលក់ស្រួលជាងមុន៕
ចែករំលែកព័តមាននេះ