ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប នឹងរៀបចំផ្សារទឹក និងផ្សារចុងសប្តាហ៍(សុក្រដល់អាទិត្យ) ទាក់ទាញភ្ញៀវទេសចរ

5 ម៉ោង មុន

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តនឹងរៀបចំផ្សារទឹក ព្រមទាំងរៀបចំធ្វើផ្សារចុងសប្តាហ៍ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ​ ទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្ត។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប​​ នៅថ្ងៃទី០៤ ខែកញ្ញានេះ។ ថ្លែងក្នុងឱកាសរដ្ឋបាលខេត្តសៀមរាប…

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តនឹងរៀបចំផ្សារទឹក ព្រមទាំងរៀបចំធ្វើផ្សារចុងសប្តាហ៍ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ​ ទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្ត។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប​​ នៅថ្ងៃទី០៤ ខែកញ្ញានេះ។

ថ្លែងក្នុងឱកាសរដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ឯកឧត្តម ប្រាក់ សោភ័ណ ​បានបញ្ជាក់​ថា ក្នុងឆ្នាំ២០២៥នេះ ខេត្តមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកទេ តែអាជ្ញាធរខេត្តនឹងរៀបចំផ្សារទឹក ព្រមទាំងរៀបចំធ្វើផ្សារចុងសប្តាហ៍ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ក្នុងគោលដៅទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកកម្សាន្ត ព្រមទាំងបន្តធ្វើការដាំ និង ថែទាំដើមឈើ ដែលបានដាំនៅតាមដងវិថីក្នុងក្រុង។

យោងតាមរបាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ ​បាន​ឱ្យដឹងថាកំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២៥ កើន​ឡើង​ប្រមាណ ៥០.៩១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៤​។ ខណៈភ្ញៀវ​ទេសចរ​អន្តរជាតិ​​មាន​ចំនួន ជិត៦០ម៉ឺននាក់ កើន​ឡើង ៨.៧៦%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ