ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះព្រំដែន​កម្ពុជា​ផ្ញើ​លិខិតតវ៉ា​ទៅ​ភាគី​ថៃ​ជា​ថ្មី​និង​ជំរុញ​ឱ្យ​ភាគី​ថែរក្សា​ស្ថានភាព​ដូច​ដើម និង​​ចូលរួម​ដោះស្រាយ​ជម្លោះ​ព្រំដែន​តាម​រយៈ​យន្តការ GBC និង JBC

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​មក​ដល់​ថ្ងៃ​មកនេះ​កម្ពុជា​បាន​ធ្វើ​លិខិតតវ៉ា​ជា​ជា​ថ្មី​ទៅ​កាន់​ភាគី​ថៃ និង​ជំរុញ​ឱ្យ​ភាគី​ថែរក្សា​ស្ថានភាព​ដូច​ដើម និង​ចូលរួម​ដោះស្រាយ​ជម្លោះ​ព្រំ​ដែន​ខាងលើ តាម​រយៈ​យន្តការ GBC និង JBC​ ។…

រាជធានី​ភ្នំពេញ​ ៖ ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​មក​ដល់​ថ្ងៃ​មកនេះ​កម្ពុជា​បាន​ធ្វើ​លិខិតតវ៉ា​ជា​ជា​ថ្មី​ទៅ​កាន់​ភាគី​ថៃ និង​ជំរុញ​ឱ្យ​ភាគី​ថែរក្សា​ស្ថានភាព​ដូច​ដើម និង​ចូលរួម​ដោះស្រាយ​ជម្លោះ​ព្រំ​ដែន​ខាងលើ តាម​រយៈ​យន្តការ GBC និង JBC​ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៥ ​បាន​ឲ្យ​ដឹង​ថា​ ក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជូន​លិខិត​តវ៉ា​ជា​ផ្លូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ថ្មី​ម្តងទៀត ជុំវិញ​សកម្មភាព​ពង្រីក​តំបន់​ជម្លោះ​ដោយ​កងកម្លាំង​យោធា​ថៃ នៅ​តំបន់​ព្រំដែន​គោក​កម្ពុជា​-​ថៃ ជា​ពិសេស​ តំបន់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន និង​កំពុង​រស់​នៅ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ។

ក្រសួង​ការ​បទេស​កម្ពុជា​​បាន​ចាត់​ទុក​ការ​រាយ​បន្លា​លួស សំណាញ់ របាំង និង​កង់​ឡាន​ដោយ​យោធា​ថៃ កាលពី​ខែសីហា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ចំនួន​ពីរ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បាន​បង្ក​នូវ​ទុក្ខ​លំបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជន​ខ្មែរ​ជា​ច្រើន​គ្រួសារ ដែល​ត្រូវ​បាន​បណ្តេញ​ចេញពីផ្ទះ​សម្បែង និង​ដីស្រែ ចម្ការ​របស់​ពួក​គេ និង​កំពុង​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​ស្ថានភាព​នេះ​ ។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា​ នៅ​ថ្ងៃ​ទី​២៦ និង​២៨ ខែសីហា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ Wanchana Sawasdee ប្រធាន​ការិយាល័យ​សម្របសម្រួល​បេសកកម្ម​សន្តិសុខ​ជាតិ ក្រោម​ការ​ដឹកនាំ ប្រតិបត្តិការ​យោធា​នៃ​កង​ទ័ព​ភូមិន្ទ​ថៃ បាន​ប្រកាស​ជា​សាធារណៈ​នូវ​ឱសានវាទ​ឱ្យ​កម្ពុជា «​ជម្លៀស» ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ភូមិ​ជោគជ័យ ក្នុង​រយៈពេល​៣-៦​ខែ​ខាង​មុខ បើ​ពុំ​ដូច្នោះ​ទេ​ នឹង​ត្រូវ​ប្រឈម​មុខ​ពី​ការ​បណ្តេញ​ចេញ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​ពី​សំណាក់​យោធា​ថៃ​ ។

ស្រប​ពេល​ដែល​អាជ្ញាធរ​ថៃ​បាន​ដំឡើង​ផ្ទាំង​បដា​ផ្សព្វផ្សាយ​ប្រកាស​ខាងលើ អភិបាលខេត្ត​ស្រះ​កែវ​​នៃ​ព្រះរាជាណាចក្រ​ថៃ​ក៏​បាន​ផ្ញើ​លិខិត​ផ្លូវការ​មួយ​ច្បាប់​ទៅ​កាន់​អភិបាល​ខេត្តបន្ទាយមានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​បញ្ហា​នេះ​ផង​ដែរ​ ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ​រាល់​សកម្មភាព​ខាងលើ និង​ផែនការ​ដែល​បាន​ប្រកាស​ក្នុង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​ថៃ លើ​តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​រាប់រយ​គ្រួ​សារបាន​និង​កំពុង​រស់នៅ​រាប់​ទស្សវត្សរ៍​មក​នោះ ការ​ព្រួយ​បារ​ម្មយ៉ាង​ខ្លាំង ស្រប​នឹង​ការ​ប៉ុនប៉ង​បោះបង្គោល​ព្រំដែន​ជា​ឯកតោភាគី​តាម​​ការ​ប្រើប្រាស់​មធ្យោបាយ​យោធា​ ។

នេះ​គឺជា​ការ​រំលោភ​លើ​អាណត្តិ​ការងារ​របស់​គណៈ​កម្ម ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) និង​ផ្ទុយ​ពី​ស្មារតី​នៃ​អនុស្សា​រណៈ​យោគ​យោល​គ្នា​ឆ្នាំ​២០០០(MOU-2000) ស្តី​ពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​រវាង​កម្ពុជា​-​ថៃ កិច្ចព្រមព្រៀង​ស្តី​ពី​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈ​កម្មាធិការ ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ និង​លទ្ធផល​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈ ក​ម្មា​ធិ​ការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) នៅ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥​ ។

រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ ស្មារតី​មិត្តភាព ចំពោះ​វី​វាទ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ តាម​រយៈ​មធ្យោបាយ​សន្តិវិធី ស្រប តាម​ច្បាប់​អន្តរជាតិ និង​បន្ត​ការ​រក្សា​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ប្រកាន់​នូវ​ជំហរ​ជា​គោល​ការណ៍​របស់ ខ្លួន​ថា ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើប្រាស់​កម្លាំង​បង្ខំ​នោះ​ទេ​។

រាជរដ្ឋាភិបាល​កម្ពុជា ជំរុញ​ឱ្យ​ភាគី​ថែរក្សា​ស្ថានភាព​ដូច​ដើម និង​ចូលរួម​ដោះស្រាយ​ជម្លោះ​ព្រំ ដែន​ខាងលើ​តាម​រយៈ​យន្តការ GBC និង JBC ដូចដែល​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ