ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខេត្តកំពត ជាង៥ពាន់គ្រួសារ ទទួលបានប​ណ្ណ​កម្ម​សិទ្ធិដីធ្លី(ប្លង់រឹង)

19 ម៉ោង មុន

ខេត្តកំពត៖ ប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ ប្រមាណជាង៥ពាន់គ្រួសារ ទទួលបានបណ្ណ​កម្ម​សិទ្ធិដីធ្លី ឬហៅថា(ប្លង់រឹង) ពីអាជ្ញាធរខេត្តខេត្តកំពត។​ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពត បានឱ្យដឹងថានៅព្រឹកថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ…

ខេត្តកំពត៖ ប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ ប្រមាណជាង៥ពាន់គ្រួសារ ទទួលបានបណ្ណ​កម្ម​សិទ្ធិដីធ្លី ឬហៅថា(ប្លង់រឹង) ពីអាជ្ញាធរខេត្តខេត្តកំពត។​

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពត បានឱ្យដឹងថានៅព្រឹកថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកវិញ្ញាបនបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ៩.៤៧៦ ក្បាលដី ចេញបណ្ណបានចំនួន ៨.៩៩៩បណ្ណ ស្មើនឹង ៥.៣៧៤គ្រួសារ នៅបរិវេណវត្តព្រៃតុម្ព ស្ថិតនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ​ ខេត្តកំពត។

ក្នុងឱកាសនេះឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចនៅតែបន្តគិតគូរលើបញ្ហាចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ពិសេសការមិនយកពន្ធ (ពន្ធសូន្យ) សម្រាប់ដីដែលផ្ទេរពីឪពុកម្តាយទៅកូន ហើយរាល់ការចំណាយផ្សេងៗលើការចេញបណ្ណគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិហើយ សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ពិសេសកុំឱ្យកើតមានវិវាទដីធ្លីជាមួយគ្នា ព្រោះមុនពេលចេញបណ្ណនេះគឺយើងបានយល់ព្រម និងឯកភាពគ្នារួចហើយរវាងព្រំដីដែលជាប់គ្នាទាំងអស់​ ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះមានចំនួន ៥ភូមិ រួមមានភូមិកំពង់សំរោងខាងត្បូង, ភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង​, ភូមិវត្តអង្គ, ភូមិបឹងតារោង និងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ដែលមានក្បាលដីសរុបចំនួន ៩.៤៧៦ ក្បាលដី ចេញបណ្ណបានចំនួន ៨.៩៩៩បណ្ណ ស្មើនឹង ៥.៣៧៤គ្រួសារ។ លោកប្រធានមន្ទីរបានបន្តថា សម្រាប់ការងារចុះវាស់វែងដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពត ទាំងមូលនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៥នេះ ហើយការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនិងបន្តធ្វើជាបន្តបន្ទាប់ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ