ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ជិះម៉ូតូកា.ត់​ផ្លូវ​លិចទឹកត្រឹម​ជង្គង់ក៏​រលត់​ម៉ា​ស៊ី​​ន ស្រាប់តែប្រទះឃើញស.ពអ្នក​បេះ​បន្លែ​ម្នាក់​

48 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មាន​ហេតុ​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវលំ​ស្ថិត​នៅ​ក្នុងភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ខណៈ​ដែល​បុរស​អ្នកដំណើរ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឆ្លងកាត់​ផ្លូវ​ខាងលើ…

រាជធានី​ភ្នំពេញ​៖ មាន​ហេតុ​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវលំ​ស្ថិត​នៅ​ក្នុងភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ខណៈ​ដែល​បុរស​អ្នកដំណើរ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឆ្លងកាត់​ផ្លូវ​ខាងលើ ហើយ​ទៅ​ដល់​ត្រង់​ចំណុច​ទឹក​លិច​ផ្លូវ​ជម្រៅ​ត្រឹម​ជង្គង់​ម៉ូតូ​របស់​គាត់​ក៏​រលត់​ម៉ា​សុ​ី​ន​ទៅ​មុខ​លែង​រួច ។ ពេល​នោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​អ្នក​បេះ​បន្លែ​ម្នាក់​នៅ​ក្នុង​ទឹក​ក្បែរ​ម៉ូតូ​របស់​គាត់ បើ​តាម​នគរបាល​ពិនិត្យ​ឃើញ​ថា បុរស​អ្នក​បេះ​បន្លែ​រូប​នេះ​ស្រវឹងស្រា​លង់ទឹក​ស្លាប់ រីឯ​ប្រជាពលរដ្ឋ​អះអាង​ថា បុរស​នោះ​តែង​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​ផង​ដែរ ។

បុរស​រង​គ្រោះ​រូប​នោះ​ឈ្មោះ​ជ័យ ចាន់​ណា​រិ​ទ្ធ អាយុ​៤២​ឆ្នាំ មុខរបរ​ដើរ​បេះ​បន្លែ​នៅ​តាម​វាលស្រែ តាម​បឹង និង​វាលទំនាប​ដើម្បី​យក​ទៅ​លក់ គាត់​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ផ្ទះ​លេខ​១៨២ ក្រុម​១៦ ភូមិ​ព្រៃ​លាវ ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ប៉ុន្តែ​បាន​មក​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រកប​របរ​ខាងលើ ប៉ុន្តែ​គាត់​គ្មាន​ក​ន្លែ​ស្នាក់​នៅ​ពិតប្រាកដ​នោះ​ឡើយ គឺ​ទៅ​ដល់​ទីណា យប់​កន្លែង​ណា ដេក​កន្លែង​នោះ​តែ​ម្ដង ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា កន្លង​មក​ពួក​គាត់​តែង​បានឃើញ​បុរស​នេះ​ជិះ​កង់​ដើរ​បេះ​បន្លែ​ដូច​ជា​ត្រកួន​ជាដើម​យក​ទៅ​លក់​រាល់ថ្ងៃ ហើយ​ក៏​បាន​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​រាល់ថ្ងៃ​ផង​ដែរ ។ ដោយឡែក​នៅ​វេលា​ម៉ោង​ខាងលើ​មាន​បុរស​អ្នកដំណើរ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវលំ​ខាងលើ​នោះ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​មានទឹក​លិច​ផ្លូវ​ជម្រៅ​ត្រង់​ជង្គង់ ម៉ូតូ​អ្នកដំណើរ​រូប​នោះ​ក៏​រលត់​ម៉ា​សុ​ី​ន​ទៅ​មុខ​លែង​រួច ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា ខណៈនោះ​ក៏​ប្រទះ​ឃើញ​សាកសព​បុរស​រង​គ្រោះ​នៅ​ក្នុង​ទឹក​ក្បែរ​ម៉ូតូ​របស់​គាត់ ឃ្លាតឆ្ងាយ​ពី​កង់​១​គ្រឿង​(​កង់​ជន​រង​គ្រោះ​)​ប្រមាណ​៣០​ម៉ែត្រ ។ បន្ទាប់​មក​បុរស​អ្នកដំណើរ​រូប​នោះ​បាន​ស្រែក​ប្រាប់​អ្នក​ភូមិ​២៤​ឲ្យ​ទៅ​ជួយ​មើល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទាំង​ព្រឹក ហើយ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា​បុរស​នេះ​ស្លាប់​តាំងពី​ពេល​ណា​ឡើយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយមក​ពួក​គាត់​ក៏​បាន​រាយការណ៍​ប្រាប់​លោក​មេ​ភូមិ​បានដឹង​និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ។ ជា​លទ្ធផល​នគរបាល​រក​ឃើញ​ថា បុរស​នោះ​ស្លាប់​ដោយ​លង់ទឹក​បន្ទាប់​មក​នគរបាល​បាន​ទាក់ទង​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​គាត់ ឲ្យ​មក​ទទួលយក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ