ក្រុងបាងកក ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃហើយ តាមយន្តហោះឯកជន ទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី ដោយសន្យាថា លោកនឹងត្រលប់មកវិញ ក្នុងរយៈពេលពីរថ្ងៃ ដើម្បីស្តាប់សាលក្រមរបស់តុលាការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខ នេះបើតាមបញ្ជាក់ពីគណបក្សភឿថៃ និងប្រភពពីសារព័ត៌មានរបស់ថៃជាច្រើន ចេញផ្សាយនៅម៉ោងជាង៧យប់ថ្ងៃទី០៤ កញ្ញា ២០២៥នេះ ។
របាយការណ៍ដំបូង ផ្សាយថា មន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានដនមឿង បានរារាំងលោក ថាក់ស៊ីន មិនឲ្យចាកចេញរបស់ពីប្រទេស ដោយធ្វើការត្រួតពិនិត្យឯកសារយ៉ាងតឹងរ៉ឹងលើលោក ថាក់ស៊ីន ។ ក្រោយពិនិត្យរួច មន្ត្រីបានបញ្ជាក់ថា លោកត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាពតាមពេលកំណត់។ ការណាត់ជួប និងពិនិត្យសុខភាព នឹងប្រើពេលពីរថ្ងៃ បន្ទាប់មកលោកនឹងត្រឡប់ទៅប្រទេសថៃវិញភ្លាមៗ ដោយច្រានចោលពាក្យចចាមអារ៉ាមថា លោកកំពុងរត់គេចខ្លួន ៕
ចែករំលែកព័តមាននេះ