ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ម្នាក់ មក​ពី​ធើ្វ​ការ ឆ្លៀតពេល​បោក​ខោអាវ​រួច​បាន​ចូល​សំរាក ខណៈ​ពេល​កំពុង​ឈរ​ហាល​ខោអាវ​ក៏​ត្រូវ​ខ្សែភ្លើង​ឆ.ក់​ស្លា.ប់

55 វិនាទី មុន
  • កណ្តាល

ខេត្តកណ្តាល​៖ បុរស​ជា​សន្តិសុខ​ម្នាក់​ត្រលប់​មក​ពី​ធើ្វ​ការ ឆ្លៀតពេល​បោក​ខោអាវ​រួច​បាន​ចូល​ទៅ​សំរាក ខណៈ​ពេល​កំពុង​ឈរ​ហាល​ខោអាវ​ក៏​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ មុខ​បន្ទប់​ជួល ។ ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦​ព្រឹកថ្ងៃ​ទី៤ កញ្ញា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ…

ខេត្តកណ្តាល​៖ បុរស​ជា​សន្តិសុខ​ម្នាក់​ត្រលប់​មក​ពី​ធើ្វ​ការ ឆ្លៀតពេល​បោក​ខោអាវ​រួច​បាន​ចូល​ទៅ​សំរាក ខណៈ​ពេល​កំពុង​ឈរ​ហាល​ខោអាវ​ក៏​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ មុខ​បន្ទប់​ជួល ។

ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦​ព្រឹកថ្ងៃ​ទី៤ កញ្ញា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ញ៉េ​ប វាស្នា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​បន្ទប់​ជួល នៅ​ក្នុងភូមិ​ឃុំ​កេ​ី​ត​ហេតុ​ខាង​លេ​ី មានស្រុក​កំណើត នៅ​ភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាម​ការ​រៀបរាប់​ពី​ឈ្មោះ កែវ ផានិត ភេទ ប្រុស អាយុ ៣៤​ឆ្នាំ ដែល​ត្រូវជា​អ្នក​មើល​ការ​ខុស​ត្រូវ ផ្ទះ​ជួល បានអោយ​សមត្ថកិច្ចដឹង​ថា​ ជា​រៀង​រាល់ដង​នៅ​ពេល​ជន​រង​គ្រោះ ចេញ​មក​ពី​ធើ្វ​ការ​វិញ​គាត់​តែងតែ​បោក​សម្លៀក​បំពាក់​គាត់​រួច ទើប​គាត់​ទៅ​សំរាក​ក្នុង​បន្ទប់ ដោយសារ​ជន​រង​គ្រោះ​ធើ្វ​ការ​ជា​សន្តិសុខ​យាម​ពេល​យប់ ។

លុះ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៦ និង​០០​នាទី​ព្រឹក ក៏​ជន​រង​គ្រោះ​បាន​ដើរ​ចេញពី​កន្លែងធ្វើការ មក​ដល់​បន្ទប់​វិញ ក៏​បោក​សម្លៀក​បំពាក់ និង បាន​យក​មក​ហាល​នៅ​បន្ទប់ ស្រាប់តែ​ប៉ះ​ជាមួយ​ខ្សែភ្លើង​បណ្តាល​ឆក់​ប្រកាច់​ដួល​និង​ដី ។ ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ នោះ​រត់​មក​មេ​ី​ល​បិទ​កុង​ទ័​រ​ភ្លេ​ី​ង និង​ព្យាយាម​ជួយ​សង្គ្រោះ នឹង​ទាក់ទង​ហៅ​រថយន្ត​របស់​មន្ទីរពេទ្យ​មក​ជួយដែរ​ តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ គាត់​ក៏​បាន​រាយការណ៍ មក​អាជ្ញាធរ​មូលដ្ឋាន អោយ​ចុះ​មក​អន្តរាគមន៍​នៅ​នឹង​ទីតាំង​កើតហេតុ​ភ្លាម​ៗ ។

ក្រោយ​ពេល​ពិនិត្យ​រួច​សមត្ថកិច្ច​ជំនាញ​នឹង​ក្រុម​គ្រួ​ពេទ្យ​បាន​សន្និដ្ឋាន ថា​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី ពិតប្រាកដ​មែន ។ ចំណែក​សព​ត្រូវ​បាន​ប្រគល់ ជូន​សាច់ញាតិ ដេ​ី​ម្បី​រៀបចំ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ