ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បាន​ចាក់​ខ្លួនឯង​ជា​ច្រើន​កាំបិត នៅ​កន្លែង​ទទួលភ្ញៀវក្រៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា រងរបួសត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិនដឹង​ជា​មាន​វិបត្តិ​អ្វី យក​កូនកាំបិត​ចិត្តបន្លែ ចាក់​លើ​ខ្លួនឯង​ជា​ច្រើន​កាំបិត នៅ​កន្លែង​ទទួលភ្ញៀវ​ ផ្នែកខាងក្រៅមន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា ត្រូវ​បាន​សន្តិសុខ​ទាក់ទង​ហៅ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​អង្គឌួង ដើម្បី​សង្គ្រោះ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិនដឹង​ជា​មាន​វិបត្តិ​អ្វី យក​កូនកាំបិត​ចិត្តបន្លែ ចាក់​លើ​ខ្លួនឯង​ជា​ច្រើន​កាំបិត នៅ​កន្លែង​ទទួលភ្ញៀវ​ ផ្នែកខាងក្រៅមន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា ត្រូវ​បាន​សន្តិសុខ​ទាក់ទង​ហៅ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​អង្គឌួង ដើម្បី​សង្គ្រោះ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​មន្ទី​ពេទ្យ​កុមារ​គន្ធ​បុ​ប្ជា (​ក្បែរ​វត្ត​ភ្នំ​) តាម​ផ្លូវ​៤៧ ស្ថិត​នៅ​សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ស្ត្រី​រូប​នោះ ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ ។

តាម​ប្រជាពលរដ្ឋ ដែល​អង្គុយ​នៅ​លើ​កៅអី​ទទួលភ្ញៀវ​របស់​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា បាន​ឲ្យ​ដឹង​ថា នៅ​ពី​លា​ព្រឹក​នោះ គេ​ឃើញ​ស្ត្រី​រូប​នោះ មក​អង្គុយ​នៅ​លើ​កៅអី​ទទួលភ្ញៀវ​នោះ ហើយ​បាន​យក​កូនកាំបិត​មក​ចាក់​ខ្លួនឯង ជា​ច្រើន​កាំបិត​បណ្ដាល​ឲ្យ​រង​របួស ហើយ​ដេក​ដួល​ទៅ​លើកដី នៅ​ក្បែរ​កៅអី​ទទួលភ្ញៀវ​របស់​មន្ទីរពេទ្យ​។ ភ្លាម​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​នាំ​កូនចៅ​ទៅ​មន្ទីរពេទ្យ និង​សន្តិសុខ ហើយ​ក៏​បាន​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឲ្យ​ជួយ​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អង្គឌួង ។

ពាក់ព័ន្ធ​បញ្ហា​នេះ គេ​ពុំ​ទាន់​ដឹង​ថា ស្ត្រី​រូប​នោះ​មាន​វិបត្តិ​អ្វី​ឡើយ ទើប​សម្រេចចិត្ត​ចាក់​ខ្លួនឯង​បែប​នេះ បណ្តាល​អោយ​រង​របួសធ្ងន់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ