ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នែកខ្លះនៃខេត្តស្ទឹងត្រែង រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

12 ម៉ោង មុន

ខេត្តស្ទឹងត្រែង៖ ផ្នែកខ្លះនៃខេត្តស្ទឹងត្រែង បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តចុះពិនិត្យស្ថានភាពជាក់ស្ដែង។ យោងតាមរដ្ឋបាលខេត្ត​ស្ទឹងត្រែង បានឱ្យដឹងថាលោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្ត បានសហការជាមួយអភិបាលស្រុក…

ខេត្តស្ទឹងត្រែង៖ ផ្នែកខ្លះនៃខេត្តស្ទឹងត្រែង បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តចុះពិនិត្យស្ថានភាពជាក់ស្ដែង។

យោងតាមរដ្ឋបាលខេត្ត​ស្ទឹងត្រែង បានឱ្យដឹងថាលោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្ត បានសហការជាមួយអភិបាលស្រុក ឃុំកំភុន និងឃុំស្រែគរ នៃស្រុកសេសាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងនោះ នៅឃុំកំភុន ជន់លិចផ្លូវប្រវែង ជាង១០០ម៉ែត្រ ស្ពានមួយកន្លែង តម្រូវឱ្យប្រជាពលរដ្ឋធ្វើដំណើរផ្លូវវាង និងលិចផ្ទៃដីចម្ការដាំស្រូវ បន្តិចបន្តួច ពុំប៉ះពាល់ខ្នងផ្ទះប្រជាពលរដ្ឋឡើយ។ ជារួមផលប៉ះពាល់តិចតួច។

ចំណែកនៅឃុំស្រែគរ បានធ្វើឱ្យខូចខាតស្ពានឈើ ១កន្លែង ទាំងស្រុង បច្ចុប្បន្នឃុំបានកៀរគរកម្លាំងក្នុងមូលដ្ឋានជួសជុលប្រើប្រាស់បណ្ដោះអាសន្ន។ សម្រាប់ប៉ុន្មានថ្ងៃនេះតម្រូវឱ្យធ្វើដំណើរឆ្លងដោយទូកចម្លងសិន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ