ជីវិតកុមារម្នាក់គឺជារឿងសំខាន់បំផុត ហើយការវះកាត់ដុំសាច់ក្នុងខួរក្បាលទាមទារនូវបច្ចេកទេស និងភាពជាក់លាក់ខ្ពស់បំផុត។
មន្ទីរពេទ្យគន្ធបុប្ផាបាននាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ការព្យាបាលកុមារ ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបបំផុត ដើម្បីធានានូវប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យ។
ថ្មីៗនេះ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា បានធ្វើការវះកាត់យក ដុំមហារីកខួរក្បាល ចេញពីកុមារដោយជោគជ័យ ដោយប្រើប្រាស់ ម៉ាស៊ីនមីក្រូទស្សន៍វះកាត់ (Neurosurgical Microscope) ម៉ូដែល ZEISS KINEVO 900 របស់ប្រទេសអាល្លឺម៉ង់។ នេះជាម៉ាស៊ីនជំនាន់ថ្មីដែលត្រូវបានដាក់ឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជា ដែលជួយឱ្យការវះកាត់មានភាពជាក់លាក់ និងមិនប៉ះពាល់ដល់ជាលិកាសរសៃប្រសាទសំខាន់ៗ។
អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺរាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាគឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងឡើយ។
សមិទ្ធផលនេះមិនអាចកើតឡើងបានទេ បើគ្មានការគាំទ្រពីមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាស្វីស និង សប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតកុមាររាប់លាននាក់៕
ចែករំលែកព័តមាននេះ