ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរខេត្តកំពង់ឆ្នាំង បើកឱ្យចូលទស្សនាវត្ថុបុរាណ និងស្គាល់អំពីអរិយធម៌ វប្បធម៌ខ្មែរ

17 ម៉ោង មុន

ខេត្តកំពង់ឆ្នាំង៖ សារមន្ទីរខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មកទស្សនាវត្ថុបុរាណ សិល្បៈ ប្រវត្តិសាស្ត្ររបស់ខេត្តកំពង់ឆ្នាំង ដើម្បីស្គាល់អំពីអរិយធម៌ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ជាតិកម្ពុជា…

ខេត្តកំពង់ឆ្នាំង៖ សារមន្ទីរខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មកទស្សនាវត្ថុបុរាណ សិល្បៈ ប្រវត្តិសាស្ត្ររបស់ខេត្តកំពង់ឆ្នាំង ដើម្បីស្គាល់អំពីអរិយធម៌ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ជាតិកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថាបើកឱ្យចូលទស្សនាវត្ថុបុរាណខាងលើនេះ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៧:៣០-១១:០០ព្រឹក – ២:០០-៥:៣០ ល្ងាច។

មកទស្សនាដើម្បីទទួលបានបទពិសោធថ្មីៗ ឈ្វេងយល់មុនទៅដល់ប្រាសាទ និងបានស្គាល់វត្ថុបុរាណ កិច្ចការអភិរក្សសមុច្ច័យ វប្បធម៌ប្រវត្តិសាស្ត្រជាតិ និងបង្ហាញកូនចៅអោយស្គាល់អំពីអតីតកាល៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ