ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារចុងសប្តាហ៍ក្នុងក្រុងសួង លក់ផលិតផល​ក្នុងស្រុក ទទួលបានការលើកទឹកចិត្ត

15 ម៉ោង មុន

​ខេត្តត្បូងឃ្មុំ៖ ផ្សារចុងសប្តាហ៍ក្នុងក្រុងសួង នាខេត្តត្បូងឃ្មុំ កំពុងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចបានចុះត្រួតពិនិត្យដោយផ្ទាល់នូវសកម្មភាពលក់ដូររបស់បងប្អូនអាជីវករ។ ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងដើម្បីឈ្វេងយល់អំពីដំណើរការលក់ដូរ និងជាពិសេស គឺដើម្បីលើកទឹកចិត្តដល់អាជីវករដែលនាំយកផលិតផលក្នុងស្រុកមកកាន់ទីផ្សារ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ…

​ខេត្តត្បូងឃ្មុំ៖ ផ្សារចុងសប្តាហ៍ក្នុងក្រុងសួង នាខេត្តត្បូងឃ្មុំ កំពុងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចបានចុះត្រួតពិនិត្យដោយផ្ទាល់នូវសកម្មភាពលក់ដូររបស់បងប្អូនអាជីវករ។

ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងដើម្បីឈ្វេងយល់អំពីដំណើរការលក់ដូរ និងជាពិសេស គឺដើម្បីលើកទឹកចិត្តដល់អាជីវករដែលនាំយកផលិតផលក្នុងស្រុកមកកាន់ទីផ្សារ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថានៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង រួមជាមួយលោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នៅផ្សារចុងសប្តាហ៍ក្នុងក្រុងសួង។ ក្នុងអំឡុងពេលចុះត្រួតពិនិត្យ លោកអភិបាលក្រុង និងលោកប្រធានមន្ទីរ បានសួរសុខទុក្ខ និងសាកសួរព័ត៌មានលម្អិតពីអាជីវករនីមួយៗ អំពីប្រភេទទំនិញ ប្រភពដើម និងតម្លៃលក់។

ជាក់ស្តែង ផ្សារចុងសប្តាហ៍មួយនេះ ពោរពេញទៅដោយបន្លែ ផ្លែឈើ និងគ្រឿងទេសជាច្រើនមុខ ដែលភាគច្រើនសុទ្ធតែជាផលិតផលក្នុងស្រុកដែលផលិត និងដាំដុះដោយប្រជាកសិករក្នុងតំបន់ផ្ទាល់។

ការគាំទ្រផលិតផលក្នុងស្រុកនេះ មិនត្រឹមតែជួយដល់ប្រជាកសិករដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ