ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្ថែម​ខ្សែ​រត់ឡាន​ក្រុង​​២​ខ្សែ​ត​ភ្ជាប់​ពី​អា​កាស​យាន​ដ្ឋាន​អន្តរជាតិ​តេ​ជោ​ទៅ​​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ​ឆ្នាំ​២០២៥

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ហៅ​កាត់​ថា (​រ​.​ដ​.​ស​)​បានឱ្យ​ដឹង​ថា ដើម្បី​រួមចំណែក​លើ​វិស័យ​ដឹក​ជញ្ជូន ទេសចរណ៍​…

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ហៅ​កាត់​ថា (​រ​.​ដ​.​ស​)​បានឱ្យ​ដឹង​ថា ដើម្បី​រួមចំណែក​លើ​វិស័យ​ដឹក​ជញ្ជូន ទេសចរណ៍​ សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​បង្ក​លក្ខណៈ​ជា​ជម្រើស​ងាយស្រួល​មួយ ដល់​ការ​ធ្វើ​ដំណើរ​ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​ជា​អាកាសយានដ្ឋាន​អន្តរជាតិ លំដាប់ 4F មក​កាន់​រាជធានី​ភ្នំពេញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ រ​.​ដ​.​ស រៀបចំ​ដាក់​ដំណើរការ​ប្រតិបត្តិការ​ខ្សែ​រត់​រថយន្តក្រុង​សាធារណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​-AIRPORT EXPRESS BUS ចាប់ពី ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​ប្រតិបត្តិការ​ចាប់ពី​ម៉ោង ០៥:៣០​នាទី ដល់​ម៉ោង ២៣:៣០​នាទី មាន​តម្រាយ​​ខ្សែ​រត់​២​ទិស​ដៅ ចេញដំណើរ ដូច​ខាងក្រោម​៖

ទិស​ដៅ​ទី​១-​ចេញដំណើរ​ពី​ស្ថានីយ​រថយន្តក្រុង​រង្វង់​មូល​គួ​ច​កាណុង​ រត់​តាម​មហាវិថី​ព្រះ​មុនី​វង្ស មក​ដល់​ស្ពាន​អាកាស​មរតក​តេ​ជោ បន្ត​រត់​តាម​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០​ម៉ែត្រ​) រហូត​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។

ទិស​ដៅ​ទី​២-​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ រ​ត់​តាម​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) មក​ដល់​ស្ពាន​អាកាស​មរតក​តេ​ជោ បន្ត​រត់​តាម​មហាវិថី​ព្រះ​មុនី​វង្ស រហូត​ដល់​ស្ថានីយ​រថយន្តក្រុង​រង្វង់​មូល​គួ​ច​កាណុង​ ។

*​កំណត់សម្គាល់​៖ មាន​ចំណត​រង់ចាំ​រថយន្តក្រុង​ចំនួន​៤​កន្លែង : សួនច្បារ​កា​ណា​ឌី​យ៉ា​ទល់​មុខរា​ជាយ​ស្ម័យ​យាន កម្ពុជា (AEB01, AEB02) សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (AEB03, AEB04) មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ធនាគារ​ប្រេ​ដ BRED BANK (AEB05, AEB06) មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ផ្សារ​ទំនើប​អ៊ី​អន​មាន​ជ័យ (AEB07, AEB08)​។

អាស្រ័យ​ហេតុនេះ សូម​សាធារណ​ជនជាតិ​-​អន្តរជាតិ​ទាំងអស់​មេត្តា​ជ្រាប និង​ចូលរួម​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង សាធារណៈ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ