ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បាន​ឃាត់ខ្លួនជនសង្ស័យ០៣​នាក់ ពាក់​ព័ន្ធ​ករណី​គ្រឿងញៀ.ន

3 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង​២៣​នាទី ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ស…

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង​២៣​នាទី ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​បង្ក្រាប​ករណី​គ្រឿង​ញៀន នៅ​ចំណុច​លើ​ផ្លូវ​បេតុង​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ក្រាំង​តា​សែន សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍​សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់១.​ឈ្មោះ តូច សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​តា​សែន សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ។

២.​ឈ្មោះ ថោ​ង សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ។
វត្ថុ​តាង​ដកហូត​បាន​រួម​មាន គ្រឿងញៀន​Ice ០៤​កញ្ចប់​ទម្ងន់​៣៨៨.៧៨​ក្រាម ,​ជញ្ជីង​សម្រាប់​ថ្លឹង​០១​គ្រឿង ,​ម៉ូតូ​០១​គ្រឿង ,​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន ,​ឆាំ​សម្រាប់​ចូក​ថ្នាំ​ញៀន​ចំនួន​០១ និង​ឆាំ​សម្រាប់​ចូក​ថ្នាំ​ញៀន​ចំនួន​០១​។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ថោ​ង សីហា ក៏​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៥ និង​០៥​នាទី នៅ​ចំណុច​ផ្លូវ​ដីក្រហម​ស្ថិត​នៅ​ភូមិបរ​វង្ស សង្កាត់​ក​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ឈ្មោះ ហង្ស សុខ​ជា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ថ្លូ​វ សង្កាត់ ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។

វត្ថុ​តាង​ដកហូត​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ១៥​កញ្ចប់ ទម្ងន់ ( ១,៤៩២.៥៦​ក្រាម ) សាច់​ថ្នាំ​សុទ្ធ ទូរស័ព្ទ ចំនួន ០១​គ្រឿង ឧបករណ៍​ជីក​កប់​ថ្នាំ​ញៀន​០១ និង​ម៉ូតូ​ចំនួន ០១​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣​នាក់​សមត្ថកិច្ច​យើង​កំពុង​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ