ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ឡាន​ដឹកឈើ​មួយ​គ្រឿង​នាំចូលពី​អាហ្វ្រិក​

1 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយ​មានការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយ​មាន​កម្លាំង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស​ង្គា​ត់​គោក​ចក រួម​ជាមួយ​និង​រដ្ឋបាល​ព្រៃឈើ បាន​ធ្វើការ​ឃាត់​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ជា​ប្រភេទ​ឈើ​នាំ​ចូល​ពី​អាហ្វ្រិក…

ខេត្តសៀមរាប ៖ ដោយ​មានការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយ​មាន​កម្លាំង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស​ង្គា​ត់​គោក​ចក រួម​ជាមួយ​និង​រដ្ឋបាល​ព្រៃឈើ បាន​ធ្វើការ​ឃាត់​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ជា​ប្រភេទ​ឈើ​នាំ​ចូល​ពី​អាហ្វ្រិក បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀម
រាប​។

ហេតុការណ៍​បង្ក្រាប​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​២២​ម៉ែត្រ​ខាងក្រោយ​សាលារៀន​កូ​ស្មូ ស្ថិត​ក្នុងភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ ឯក នួន សា​រុន ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​សេដ្ឋកិច្ច​បាន​ប្រាប់​មក​ភ្នាក់ងារ​ព័ត៌មាន​យើង​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​ឱ្យ​ដឹង​ថា ឈើ​ខាងលើ​ជា​ប្រភេទ​បេង​អាហ្វ្រិក មានមុខ​កាត់​ធំ​ៗ ហើយ​បច្ចុប្បន្ន​នេះ សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ស្រុក​បន្ទាយស្រី យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី ខេត្តសៀម​រាប ដើម្បី​បន្ត​នីតិវិធី​ច្បាប់​បន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ