ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ ​ដឹកនាំ​ប្រតិភូ​ សួរសុខទុក្ខ​អ្នកកាសែត​ដែល​រង​របួស​ដោយ​អំ​បែក​គ្រាប់​ផ្លោង​យោធា​ថៃ​

13 ម៉ោង មុន

ខេត្តសៀមរាប​ ៖ លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​សួរសុខទុក្ខ​អ្នកកាសែត​ ដែល​រង​របួស​ដោយ​អំ​បែក​គ្រាប់​ផ្លោង​របស់​យោធា​ថៃ​ ។ លោក ប៉ុ​ល…

ខេត្តសៀមរាប​ ៖ លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​សួរសុខទុក្ខ​អ្នកកាសែត​ ដែល​រង​របួស​ដោយ​អំ​បែក​គ្រាប់​ផ្លោង​របស់​យោធា​ថៃ​ ។

លោក ប៉ុ​ល ឆាំ អាយុ ៥៥​ឆ្នាំ ជា​អ្នកកាសែត​សេះស​ ស៊ី​យូ ប្រចាំការ​នៅ​ស្រុក​បន្ទាយ​អំពិល ​ក្នុង​ខេត្តឧត្តរមានជ័យ​ បាន​រង​របួសធ្ងន់​ ដោយ​អំបែង​គ្រាប់​ផ្លោង​របស់​យោធា​ថៃ ​កាលពី​ថ្ងៃ​ទី​៨ ​ខែធ្នូ​។ បច្ចុប្បន្ន​លោក ប៉ុ​ល ឆាំ កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ។

លោក ពុ​យ គា បាន​ផ្ដល់​ជំនួយ​ថវិកា​ខ្លះ​ជូន​ដល់​លោក ប៉ុ​ល ឆាំ​។ រីឯ​លោកស្រី ថុ​ង សុវណ្ណ​រង្សី​យ៍ ដែល​ជា​អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា ​និង​ជា​នាយិកា​សារព័ត៌មាន​កោះសន្ដិភាព​ បាន​ផ្ដល់​ជំនួយ​ថវិកា​ផ្ទាល់ខ្លួន​ដល់​លោក ប៉ុ​ល ឆាំ ដូច​គ្នា​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ