ទោះបីត្រាំគំ.រា.មប្រើទ័ពជើងគោក ប៉ុន្តែម៉ាឌូរ៉ូថាគាត់មិនចុះញ៉មជាដាច់ខាត
ទីក្រុងការ៉ាកាស់៖ ប្រធានាធិបតីវេណេហ្ស៊ូអេឡាថ្លែងថាប្រទេសរបស់លោកនឹងមិនចុះញ៉មទៅនឹងការដាក់សម្ពាធរបស់អាមេរិកជាដាច់ខាត។ លោកថ្លែងដូច្នេះនៅពេលលោកដូណាល់ត្រាំប្រកាសជារឿយៗអំពីផែនការកម្ចាត់គ្រឿងញៀនដោយប្រើប្រាស់ទ័ពជើងគោកវាយលុកចូលវេណេហ្ស៊ូអេឡាដើម្បីបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដែលលោកចាត់ទុកជាពួកភេរវកម្មគ្រឿងញៀន។ លោកម៉ាឌូរ៉ូថ្លែងថារូបមន្តនៃការភូតកុហក, ការដាក់សម្ពាធ, ការគំរាមជាដើមមិនអាចមានប្រសិទ្ធភាពមកលើកពួកយើងជាដាច់ខាត។ ផែនការនេះគ្មានប្រសិទ្ធភាពទេមិនថាពេលនេះ ឬពេលអនាគតនោះឡើយ។ ការថ្លែងរបស់លោកម៉ាឌូរ៉ូស្របពេលដែលលោកត្រាំប្រកាសកាលពីថ្ងៃសុក្រនៅសេតវិមានថាកងទ័ពអាមេរិកនឹងចាប់ផ្ដើមបើកប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅក្នុងពេលឆាប់ៗនេះ។ សង្គ្រាមវោហារសាស្ត្រចាប់ផ្ដើមផ្ទុះឡើងកាន់តែខ្លាំងបន្ទាប់ពីអាមេរិកបញ្ជូនកងកម្លាំងពិសេសទៅចាប់នាវាដឹកប្រេងមួយគ្រឿងនៅលើដែនសមុទ្រវេណេហ្ស៊ូអេឡា។…




ចែករំលែកព័តមាននេះ