ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍ខ្មែរនៅប្រទេសជប៉ុន ប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំចំនួន ៦ កន្លែងនៅថ្ងៃទី ១៤ ធ្នូ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃ មកលើអធិបតេយ្យភាពកម្ពុជា

1 ម៉ោង មុន

សហគមន៍ខ្មែរនៅប្រទេសជប៉ុន នឹងធ្វើមហាបាតុកម្មជួបជុំចំនួន ៦ ទីតាំងផ្សេងគ្នានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាដែលបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ ស្លាប់…

សហគមន៍ខ្មែរនៅប្រទេសជប៉ុន នឹងធ្វើមហាបាតុកម្មជួបជុំចំនួន ៦ ទីតាំងផ្សេងគ្នានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាដែលបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ ស្លាប់ រងរបួស និងភៀសសិករាប់សែននាក់ ។ ក្នុងអត្ថន័យប្រហាក់ប្រហែលគ្នា សហគមន៍ខ្មែរ បានលើកឡើងថា « សូមបងប្អូននៅជប៉ុនចូលរួមឱ្យបានច្រើន ដើម្បីបកស្បែកមុខចោរថៃ និងចូលរួមលើកទឹកចិត្តដល់វីរកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់យើង» ។ 

តាមរយៈបណ្តាញសង្គមដែលត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយសហគមន៍ខ្មែរ ទីតាំងទី ៦ នោះរួមមានទីតាំងទី ១. សួន Memorial Peace (Hiroshima) ចាប់ពីម៉ោង 2:30-4:30pmរសៀលដែលភ្ជាប់ទីតាំង https://maps.app.goo.gl/gCEvxW2cesVVdQFi8, ទីតាំងទី២. សួន Hibiya (Tokyo)ចាប់ពីម៉ោង 11:00am-1:00pmរសៀលដែលភ្ជាប់ទីតាំងhttps://maps.app.goo.gl/QijH4cAzmNAwPVAd7 , ទីតាំងទី៣. ស្ថានីយ៌ Shibuya (Tokyo) ចាប់ពីម៉ោង2:00-4:00pmរសៀលhttps://maps.app.goo.gl/sz4b8mFpheCWYWkE7  ទីតាំងទី ៤. ស្ពាន Ebisu (Osaka)ចាប់ពីម៉ោង 2:00-4:00pm រសៀល https://maps.app.goo.gl/yqwWiUzhiF17yotE6 ,ទីតាំងទី៥. ស្ថានីយ៌ Nagoya (Aichi)ចាប់ពីម៉ោង 1:30-3:30pm រសៀល https://maps.app.goo.gl/pZvwhaJLWKQe5f9x5 និងទីតាំងទី៦. ស្ថានីយ៌ Hashimoto (Fukuoka)ចាប់ពីម៉ោង 11:00am-1:00pmរសៀល https://maps.app.goo.gl/L32auuGdXkCAcmzn7 ។

ការជួបជុំសម្ដែងមតិ ដើម្បីថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ មក ដោយបានប្រើប្រាស់អាវុធគ្រប់ប្រភេទដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃសម្លាប់ជនស៊ីវិល និងបានបង្ខំឱ្យមានជនភៀសសិករាប់សែននាក់ និងបំផ្លាញប្រាសាទបូរាណរបស់ខ្មែរដែលជាការឈឺចាប់បំផុតសម្រាប់ពលរដ្ឋកម្ពុជាក្នុងសម័យទំនើបខណៈដែលកម្ពុជាស្គាល់សន្តិភាពជិត ៣០ឆ្នាំ៕ អត្ថបទសហការ