ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​សម្ដេច​មហា​បរ​វ​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ចំនួន​៤០​លាន​រៀល ប្រគល់​ជូន​គ្រួសារ​សព​អ្នក​បើករថយន្ត​ក្រុង ដែល​ស្លាប់​ដោយសារ​គ្រាប់​ផ្លោង​ទាហាន​សៀម​ឈ្លា​នពាន

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៣ ធ្នូ ២០២៥​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៣ ធ្នូ ២០២៥​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំ​យក​ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចំនួន ៤០​លាន​រៀល ទៅ​ប្រគល់​ដល់​ក្រុម​គ្រួសារ​សព​លោក ស៊ី​ម វឌ្ឍនៈ អាយុ​៤៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​សន្សំ​កុសល​៤ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ ដែល​បាន​បាត់បង់​ជីវិត​ដោយ​ពួក​ទាហាន​សៀម​ឈ្លានពាន បាញ់​ផ្លោង​ដាក់​រថយន្ត កាល​យប់​ថ្ងៃ​ទី​៨ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ កន្លង​មកនេះ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ៖ ថវិកា​ចំនួន ៤០​លាន​រៀល​នេះ ជា​ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដើម្បី​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក​ក្រំ ក្រុម​គ្រួសារ​សព​លោក ស៊ី​ម វឌ្ឍនៈ ដែល​ត្រូវ​ពួក​ទាហាន​សៀម​ឈ្លានពាន​បាញ់​ផ្លោង​ដាក់​រថយន្តក្រុង​ចំនួន​២​គ្រឿង កាលពី​រាត្រី​ថ្ងៃ​ទី​០៨ ម៉ោង​១២​រំលង​អា​ធ្រា​ធ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​ទៅ បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​បាន​បាត់បង់​ជីវិត ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​នោះ បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក​ក្រំ សោកស្ដាយ​ជាមួយនឹង​ក្តី​សង្វេគ​ជាទី​បំផុត និង​សូម​ឧទ្ទិស​បួងសួង ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក ស៊ី​ម វឌ្ឍនៈ សូម​បាន​ចាប់បដិសន្ធិ​ក្នុង​សុគតិភព​គ្រប់​ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ជាមួយ​គ្នា​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះ​ចៅអធិកា​រត្ត​សន្សំ​កុសល​ចំនួន​៥​លាន​រៀល​ផង​ដែរ ។

គួរ​រំលឹក​ថា ៖ កាលពី​រាត្រី​ថ្ងៃ​ទី​០៨​ធ្នូ វេលា​ម៉ោង ប្រមាណ ១២​រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៥​កន្លង​មកនេះ អ្នកបើកបរ​រថយន្តក្រុង​ដឹក​ជនភៀសសឹក ចំនួន​២​នាក់ ត្រូវ​បាន​ពួក​ទាហាន​សៀម​ឈ្លានពាន បាញ់​ផ្លោង​ដាក់​រថយន្ត​របស់​ពួក​គាត់ នៅ​ចំណុច​ស្ពាន​លេខ​៨ ផ្លូវ​៥៦A ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លង​កើតហេតុ​។ សព លោក ស៊ី​ម វឌ្ឍនៈ អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​បញ្ជូន​មក​តំកល់​ធ្វើបុណ្យ​នៅ​ក្នុង​ត្ត​សន្សំ​កុសល និង​បាន​បូជា​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ