ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ខ្នង​អាង»​ ​ក្លាយជា​តំបន់​​​ទាក់ទាញពលរដ្ឋ​​មក​លេង​កម្សាន្ត​​ក្នុង​១​ថ្ងៃ​រាប់​ពាន់​នាក់​

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ខ្នង​អាង​បាន​ក្លាយជា​តំបន់​កំសាន្ត​មាន​ប្រជាពលរដ្ឋ​ទៅ​លេង​កំសាន្ត​១​ថ្ងៃ​រាប់​ពាន់​នាក់​នៅ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៥ ​ស្ថិត​ភូមិ​រ៉ា​ចំការ​ចេក​ឈម​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។ ជាក់ស្តែង​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​លេង​កំសាន្ត​នៅ​ម៉ោង​៣​ល្ងាច​រហូត​ដល់​ម៉ោង​៨​យប់​ទើប​អស់​មនុស្ស ហើយ​អ្នក​ដែល​ទៅ​លេង​ជា​លក្ខណៈ​គ្រួសារ​ព្រោះ​មាន​កន្លែង​លក់ដូរ​ម្ហូបអាហារ​និង​គ្រឿង​ហូប​ចុក​មិន​តិច​ជា​រយ​កន្លែង​និង​ដាក់​កន្លែង​មាន​ក្រាលកន្ទេល​សម្រាប់​ភ្ញៀវ​ដែល​ទៅ​លេង​កំសាន្ត​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ខ្នង​អាង​បាន​ក្លាយជា​តំបន់​កំសាន្ត​មាន​ប្រជាពលរដ្ឋ​ទៅ​លេង​កំសាន្ត​១​ថ្ងៃ​រាប់​ពាន់​នាក់​នៅ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ​នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៥ ​ស្ថិត​ភូមិ​រ៉ា​ចំការ​ចេក​ឈម​ភូមិ​គោក​អំពិល ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។

ជាក់ស្តែង​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​លេង​កំសាន្ត​នៅ​ម៉ោង​៣​ល្ងាច​រហូត​ដល់​ម៉ោង​៨​យប់​ទើប​អស់​មនុស្ស ហើយ​អ្នក​ដែល​ទៅ​លេង​ជា​លក្ខណៈ​គ្រួសារ​ព្រោះ​មាន​កន្លែង​លក់ដូរ​ម្ហូបអាហារ​និង​គ្រឿង​ហូប​ចុក​មិន​តិច​ជា​រយ​កន្លែង​និង​ដាក់​កន្លែង​មាន​ក្រាលកន្ទេល​សម្រាប់​ភ្ញៀវ​ដែល​ទៅ​លេង​កំសាន្ត​។

បើ​ទៅ​ជា​លក្ខណៈ​គ្រួសារ​ភាគច្រើន​ដូច​ជា​ទៅ​អង្គុយ​ហូប​តាម​ខ្នង​អាង​រឺ​តាម​ខ្នង​ប្រឡាយ​សងខាង​ត្រូវ​បាន​អ្នក​លក់ដូរ​ច្រើន​និង​មានការ​ហូប​ចុក​ខ្លៈ​ទៀត​ឃើញ​មាន​ផឹកស៊ី​ជា​លក្ខណៈ​គ្រួសារ​និង​មិត្តភក្តិ​ឃើញ​ហើយ​ទំនង​បងប្អូន​ដែល​ទៅ​អង្គុយ​ស្រូប​អាកាស​និង​មើល​ទេសភាព​វាលស្រែ​នៅ​ពេល​ថ្ងៃ​លិច​និង​មាន​ដាក់​ប៉ូង​និង​រថភ្លើង​សម្រាប់​ជិៈ​លេង​កំសាន្ត​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​៖​មិន​នឹក​ស្មាន​ខ្នង​អាង​បាន​ក្លាយជា​តំបន់​កំសាន្ត​ដែល​មាន​មនុស្ស​ម្នា​មក​ច្រើន​ក្នុង​១​ថ្ងៃ​រាប់​ពាន់​នាក់​ដែល​ភ្ញៀវ​មក​លេង​កំសាន្ត​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ​ហើយ​មក​លេង​ពេល​ល្ងាច​មើល​ទេសភាព​ថ្ងៃ​លិច​។

អាជ្ញាធរ​ឃុំ​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទៅ​លេង​កំសាន្ត​តំបន់​ខ្នង​អាង​ប្រឡាយ​មានទឹក​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​អាចរអិល​ជើង​ធ្លាក់ទឹក​ឬ​លេង​ទឹក​អាចជួប​គ្រោះថ្នាក់​គ្រប់ពេល​និង​ចូលរួម​អនាម័យ​មិន​ត្រូវ​ចោល​សំរាម​ធ្វើ​ប៉ៈ​ពាល់​បរិស្ថាន​ត្រូវ​ច្រក​ថង់​ទុកជា​កន្លែង​ហើយ​ម្ចាស់​លក់ដូរ​ត្រូវ​ប្រមូល​ដុត​ចោល​អោយ​មាន​សោភ័ណ​ភាព​ទាក់ទាញ​ភ្ញៀវ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ