ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាស្វែងរកដំណោះស្រាយប្រកបដោយស្មារតីមេត្រីភាពចំពោះរាល់ទំនាស់ព្រំដែនជាមួយប្រទេសថៃ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ដោយ​ស្មារតី​មេត្រីភាព រាល់​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ដោយ​ស្មារតី​មេត្រីភាព រាល់​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

យោង​តាម​ថ្លែងការណ៍​របស់​ក្រសួងការបរទេស នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ឆ្លើយ​តប​នឹង​ការ​អះអាង​របស់​ថៃ ដែល​ថា អ្នក​ភូមិ​ព្រៃ​ចាន់​កម្ពុជា​បាន​ទន្ទ្រាន​ចូល​ទឹកដី​ថៃ​ធ្វើការ​តវ៉ា​ថា កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ បាន​អះអាង​ក្នុង សន្និសីទ​សារព័ត៌មាន​ថា អ្នក​ភូមិ​ព្រៃ​ចាន់​កម្ពុជា បាន​ទន្ទ្រាន​ចូល​ទឹកដី​ថៃ ដើម្បី​ធ្វើការ​តវ៉ា ដែល​ជំរុញ​ឱ្យ​ប្រទេស​ថៃ ត្រូវ​អនុវត្ត​ច្បាប់​របស់​គេ​លើ​អ្នក​ភូមិ​ទាំងនោះ ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យល់​ថា ជា​ការ​ចាំបាច់​ត្រូវ​តែ​ឆ្លើយ​តប​ចំពោះ​សេចក្តីថ្លែងការណ៍​បំភ្លៃ​ការ​ពិត​នេះ​ថា ប្រទេស​ថៃ​មិន​អាច​ទាមទារ​អធិបតេយ្យ ឬ​អនុវត្ត​ច្បាប់​ក្នុងស្រុក​របស់​ខ្លួន​ចំពោះ​សហគមន៍ ពិសេស​នៅ​ក្នុង​អំឡុង រស់នៅ​ក្នុង​តំបន់​មិន​ទាន់​មានការ​កំណត់​ខណ្ឌសីមា​ព្រំដែន​រួចរាល់​ជា​ផ្លូវការ​នោះ​ទេ ពេល​បទ​ឈប់​បាញ់​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​រក្សា​ឱ្យ​នៅ​ឋិតថេរ ដោយ​មិន​ធ្វើ​សកម្មភាព​បង្កហេតុ ។

ពេលវេលា​នៃ​ការ​អនុវត្ត​ច្បាប់​ថៃ​ទាំង​ខុស​ក្រិត​ក្រម​នេះ គឺជា​រឿង​គួរ​ឱ្យ​បារម្ភ​ជា​ខ្លាំង ។ ជា​ការ​ចាំបាច់ ដែល​ត្រូវ​បញ្ជាក់​ផង​ដែរ​ថា សហគមន៍​ខ្មែរ​បាន​រស់នៅ​លើ​ដី​នៅ​ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ​នៃ​ប្រទេស​កម្ពុជា តាំងពី​យូរយារ​ណាស់​មក​ហើយ គឺ​មុន​ពេល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ ត្រូវ​បាន​ចុះហត្ថលេខា នៅ​ឆ្នាំ​២០០០ (MOU 2000)​។

យោង​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ភាគី​ទាំង​សងខាង​បាន​ឯកភាព​រក្សា​ស្ថានភាព​ដដែល​រហូត​ដល់​ការងារ​ខណ្ឌសីមា​ព្រំដែន​ត្រូវ​បាន​បញ្ចប់ ។ លក្ខខណ្ឌ​យោង ឆ្នាំ​២០០៣ ស្តី​ពី​កិច្ចការ​នេះ​ចែង​ថា ការ​កំណត់​ខណ្ឌសីមា​ព្រំដែន ត្រូវ​ឆ្លង​ប្រាំ​ដំណាក់កាល​ទើប​ចប់ ។

ក្រសួង​ការ​បទេស​ថា ការ​តវ៉ា​របស់​អ្នក​ភូមិ​កម្ពុជា គឺជា​ការ​ឆ្លើយ​តប​ត្រឹមត្រូវ​ចំពោះ​ការ​រំ​លោ​.​ភ​បំពាន​លើ​ទ្រព្យ សម្បត្តិ និង​ផ្ទះសម្បែង​របស់​ពួក​គេ ជាមួយនឹង​លួស​បន្លា​ឡោម​ព័ទ្ធ​ភូមិ និង​របាំង​បិទផ្លូវ​ចូល​ផ្ទះ និង ដីស្រែ​ចម្ការ​របស់​ពួក​គេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ទីតាំង​បង្គោល​ព្រំដែន​លេខ​៤៣ ប៉ុន្តែ​មិន​ទាន់​បាន​ឯកភាព​គ្នា​លើ​ទីតាំង​បង្គោល ដែល​មាន​ភូមិ​ព្រៃ​ចាន់​ស្ថិត​នៅ​ចន្លោះ​នោះ​ទេ ។ ដូច្នេះ វា​ជា​រឿង​បំភ្លៃ​បំភ័ន្ត​យ៉ាង​ជាក់ស្តែង ដែល​មានការ​ចេញផ្សាយ​នូវ​ផែនទី​ផ្តល់​ព័ត៌មាន បង្ហាញ​នូវ​គំនូស​ខ្សែបន្ទាត់​ព្រំដែន​លាតសន្ធឹង​ពី​បង្គោល​ព្រំដែន លេខ​៤៣ ដល់​បង្គោល​លេខ​៤២ ដើម្បី​ធ្វើ​ជា​ទ​ទ្ប្ហី​ករ​ណ៍​សំអាង​ថា ឧប្បត្តិហេតុ​ហិ​.​ង្សា​បាតុករ​បាន​កើតឡើង នៅ​ក្នុង​ទឹកដី​ថៃ ។
៣.​សូ​ម្បី​តែ​តាម​បន្ទាត់​ត្រង់​គូស​ក្រៅផ្លូវការ​មិន​ត្រឹមត្រូវ ដូច​ឃើញ​នៅ​ក្នុង​ផែនទី​ផ្តល់​ព័ត៌មាន ដែល​បង្ហាញ​ដោយ​ភាគី​ថៃ​នេះ នៅ​លើ​ដី​ជាក់ស្តែង គឺ​មាន​ជនជាតិ​ថៃ​បាន​កាន់កា​.​ប់ និង​ធ្វើស្រែ​ចម្ការ អស់​ជា​ច្រើន​ឆ្នាំ លើ​ផ្ទៃដី​ជា​ច្រើន​ហិ​កតា ដែល​ស្ថិត​នៅ​ហួស​ខ្សែ​ព្រំដែន​ចូល​មក​ខាង​កម្ពុជា ។ ដូច្នេះ ពិចារណា​លើ​ភាព​ស្មុគស្មាញ​នៃ​បញ្ហា​លើ​កំណាត់​ព្រំដែន​នេះ កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ដោះស្រាយ បញ្ហា​តំបន់​ជម្លោះ​នេះ​តាម​រយៈ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) ប្រទេស​ទាំង​ពីរ ជា​ជាង​ការ​ប៉ុនប៉ង អនុវត្ត​ច្បាប់​ថៃ និង​ទាមទារ​អធិបតេយ្យ រួម​ទាំង​តាម​រយៈ​ការ​ប្រើ​កម្លាំង​បណ្តេញ​អ្នក​ភូមិ​កម្ពុជា ។

ក្រសួង​ការ​បទេស ក៏​សូម​រំលឹក​ផង​ដែរ​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​អនុស្សា​រណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ កម្ពុជា​បាន​ធ្វើការ​តវ៉ា​ផ្លូវការ​ជា​ច្រើន​ដង​ទៅ​ភាគី​ថៃ ដោយ​ស្នើ​សុំ​ឱ្យ​មានការ​កែតម្រូវ​នៅ​តំបន់​ដែល​មាន​រំលោភ បំពាន​ព្រំដែន​ចូល​មក​ខាង​កម្ពុជា ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​ឡើយ ។

ភាព​តានតឹង​នា​ពេល​បច្ចុប្បន្ន​នេះ បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​លើកទឹកចិត្ត​គណៈកម្មការ​ព្រំដែន​ចម្រុះ​ឱ្យ​ផ្តល់​អាទិភាព និង​ព​ន្លឿ​ន​ការ​បញ្ចប់​កិច្ចការ​ខណ្ឌសីមា​លើ​កំណាត់​ព្រំដែន​នេះ ដោយ​ស្រប​ពេល​គ្នា​នេះ រក្សា​បាន​នូវ​បរិយាកាស​អំណោយផល​សម្រាប់​ឱ្យ​គណៈកម្មការ​ព្រំដែន​ចម្រុះ​បន្តការងារ ស្រប​តាម អនុស្សា​រណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ។

ថ្លែងការណ៍​បញ្ជាក់​ថា​៖ កម្ពុជា​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​លក្ខខណ្ឌ​បទ​ឈប់​បាញ់ ដូចដែល​បាន​កត់ត្រា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី​៧ ខែសីហា និង​ថ្ងៃ​ទី​១០ ខែកញ្ញា និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​ក្នុង​ខែសីហា ឆ្នាំ​២០២៥ ។

កម្ពុជា​សង្ឃឹមថា ភាគី​ថៃ​ក៏​ប្រកាន់ខ្ជាប់​ដោយ​សុទ្ធចិត្ត​ផង​ដែរ​នូវ​លក្ខខណ្ឌ​ឈប់​បាញ់ ដូចដែល​បាន​អះអាង និង​តាម​រយៈ​ការ​បញ្ឈប់​នូវ​ផែនការ​បណ្តេញ​ប្រជាជន​រាប់រយ​គ្រួសារ​ចេញ​ផ្ទះសម្បែង និង​ដីធ្លី​ដែល​គេ​បាន​រស់នៅ​អស់​ជា​ច្រើន​ទស្សវត្សរ៍​មក​ហើយ ហើយ​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ត្រូវ​បាន​បណ្តេញចេញ​រួច​ហើយ​ត្រឡប់​ទៅ​ភូមិដ្ឋាន និង​ដី​របស់​ពួក​គេ​វិញ ដោយ​សូម​អត់ធ្មត់​រង់ចាំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​ធ្វើការ​បញ្ចប់​លើ កិច្ចការ​ខណ្ឌ​សី​មាំ​ព្រំដែន​»​។

ប្រភព​បាន​លើក​ឡើង​ថា​៖«​រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ដោយ​ស្មារតី​មេត្រីភាព​ចំពោះ​រាល់​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា ប្រទេស​ជិតខាង​ទាំងអស់ តាម​រយៈ​មធ្យោបាយ​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ ទន្ទឹម​នឹង​ការ​ប្តេជ្ញា​ចិត្ត​រក្សា​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​នោះ​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ