ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀតកាំបិ.ត​​នឹង​ចង្កេះ​ដើរ​ធ្វើ​សង្ហា ពេល​ចាស់ទុំ​ណែនាំ​ដេញ​កា.ប់​រត់​ផ្អើល​ពេញ​ភូមិ

5 ម៉ោង មុន
  • ព្រះវិហារ

ព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់ ត្រូវ​បាន​ក្មេង​ទំនើង​ទាញ​កាំបិត​ដេញ​កាប់​រត់​ផ្អើល​ពេញ​ភូមិ ដោយសារ​តែ​និយាយ​ណែនាំ​កុំ​ឲ្យ​សៀតកាំបិត​ផ្គាក់​នឹង​ចង្កេះ​ដើរ​អួត​សម្ញែង​គេ​។ ករណី​អំពើ​ហិង្សា​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ៤ និង​៥០…

ព្រៃវែង ៖ បុរស​ចំណាស់​ម្នាក់ ត្រូវ​បាន​ក្មេង​ទំនើង​ទាញ​កាំបិត​ដេញ​កាប់​រត់​ផ្អើល​ពេញ​ភូមិ ដោយសារ​តែ​និយាយ​ណែនាំ​កុំ​ឲ្យ​សៀតកាំបិត​ផ្គាក់​នឹង​ចង្កេះ​ដើរ​អួត​សម្ញែង​គេ​។

ករណី​អំពើ​ហិង្សា​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ៤ និង​៥០ នាទី​ល្ងាច ថ្ងៃ​ទី​២២ កញ្ញា នៅ​ចំណុច​ភូមិ​ត្រពាំង​ចាម ឃុំ​ពោ​ធ៍​ទី ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ មានឈ្មោះ ជី​ង ចាន់ ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ ភាព លាក់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា កា​.​ប់​ត្រូវ​ចំនួន​ពីរ​កាំបិត​ផ្គាក់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ក្រោយ​កើតហេតុ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ស៊ី​ធរ​កណ្ដាល បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​យក​កាំបិត​ផ្គាក់ សៀត និង​ចង្កេះ​ដើរ​អួត​សម្ញែង​គេ​ពេញ​ភូមិ ឃើញ​បែប​នេះ​ជន​រង​គ្រោះ ជី​ង ចាន់ ដែល​ជា​ចាស់ទុំ​ក្នុងភូមិ​បាន​និយាយ​ណែនាំ​ថា ចៅ​អើយ កុំ​យក​កាំបិត​ផ្គាក់​សៀត​ចង្កេះ​ដើរ​សម្ញែង​គេ​បែប​នេះ អ្នកស្រុក​អ្នក​ភូមិ​គេ​ខ្លាច ហើយ​ប្រយ័ត្ន​ប៉ះ​ក្រុម​ក្មេង​ស្ទាវ​វា​ឃើញ​នាំ​កើតរឿង​រ៉ាវ ប៉ុន្តែ​ជនសង្ស័យ​មិន​ស្ដាប់ បែរជា​ខឹង​ជន​រង​គ្រោះ ហើយ​ក៏​រត់​ដេញ​កា​.​ប់​ជន​រង​គ្រោះ​ផ្អើល​ពេញ​ភូមិ​តែ​ម្ដង​។

ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ពេល​ជនសង្ស័យ​រត់​ដេញ​កា​.​ប់ ជន​រង​គ្រោះ​បាន​ស្រែកហៅ​អ្នកស្រុក​ឲ្យ​ជួយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង អ្នកខ្លះ​ជួយ​ឃាត់ និង​ខ្លះ​ទៀត​រាយការណ៍​ទៅ​សមត្ថកិច្ច ចុះ​ទៅ​ចាប់​ជនសង្ស័យ​បាន​ភ្លាម​ៗ និង​បញ្ជូន​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ