ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងធ្លាក់ជាប់គ្នាបង្កជាទឹកជំនន់ជន់លិចផ្លូវ និងស្ពានជាច្រើនកន្លែងនៅស្រុកកោះញែក

4 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ ទឹកជំនន់​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​នៅ​ចំណុច​ជា​ច្រើន​ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា នៅ​ស្រុក​កោះ​ញែក បាន​ជួប​ប្រទះ​នឹង​គ្រោះ​ទឹកជំនន់ ខណៈ​មេឃ​នៅ​បន្ត​ភ្លៀង​ជោគ​ជាំ…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ ទឹកជំនន់​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​នៅ​ចំណុច​ជា​ច្រើន​ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា នៅ​ស្រុក​កោះ​ញែក បាន​ជួប​ប្រទះ​នឹង​គ្រោះ​ទឹកជំនន់ ខណៈ​មេឃ​នៅ​បន្ត​ភ្លៀង​ជោគ​ជាំ ។

អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ក្នុង​តំបន់​បាន​ចុះ​ជួយ​សង្គ្រោះ និង​ជម្លៀស​ប្រជាពលរដ្ឋ​ក៏​ដូច​ជា សត្វពាហនៈ​ចេញពី​តំបន់​រង​គ្រោះ ។ គិត​ត្រឹម​ម៉ោង​៨:៣០ នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកញ្ញា របាយការណ៍​របស់​អធិការ​នគរបាល​ស្រុក​កោះ​ញែក បាន​បង្ហាញ​ថា មាន​ឃុំ​ចំនួន ៥ ដែល​រង​ផល​ប៉ះពាល់ ។

ក្នុង​ឃុំ​ណ​ង​ឃី​លិ​ក ទឹក​ទន្លេស្រែពក បាន​ឡើង​កម្ពស់​២.៥​ម៉ែត្រ និង​ជន់​លិច​ផ្លូវ​ចំនួន​៣​កន្លែង ដែល​មាន​ជម្រៅ​ចាប់ពី​៤​តឹក ទៅ​៦​តឹក ។

សមត្ថកិច្ច​បាន​ដាក់​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ដំណើរ​ដោយ​ប្រុង​ប្រយ័ត្ន ។ ចំណែក​នៅ​ឃុំ​ស្រែ​សង្គម ទឹកជំនន់​បាន​ជន់​លិច ទីតាំង​សំខាន់​ៗ​ចំនួន​៩​កន្លែង រួម​ទាំង​ទីតាំង​វត្ត​អារាម ស្ពាន និង​ផ្លូវ​ទៅ​សាលារៀន ។ ឃុំ​សុខសាន្ត ទឹក​លិច​មាន​ទីតាំង​ចំនួន​១០ កន្លែង ដែល​រង​ការ​ជន់​លិច ដែល​ភាគច្រើន​ជា​ផ្លូវលំ និង​ស្ពាន​នៅ​ក្នុងភូមិ ដូច​ជា ស្ពាន​អូរ​ត្រាវ និង​ស្ពាន​អូរ​ម៉ា​ញ៉េ ។ ឃុំ​អ​បួន​លើ​ទឹកជំនន់​កំពុង​បន្ត​ឡើង ដែល​ជន់​លិច​ផ្លូវ ៣​កន្លែង មាន​ជម្រៅ​ដល់​ទៅ​០.៥ ម៉ែត្រ ។

ទីតាំង​ដែល​រង​ផល​ប៉ះពាល់​មាន​ដូច​ជា ផ្លូវ​ទៅ​សាលា​បឋម​សិក្សា​អ​បួន និង​ស្ពាន​យោល​អ​ន្ត្រេះ ។ ហើយ​នៅ​ឃុំ​ស្រែ​ហ៊ុយ ទឹកបាន​ជន់​លិច​ផ្លូវលំ​មួយ​ចំណុច​ក្នុងភូមិ​ឈួ​ល ប្រវែង​១៥០ ម៉ែត្រ ។

រហូត​មក​ដល់​ពេល​នេះ គ្រោះ​ទឹកជំនន់​មិន​ទាន់​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ប៉ុន្តែ​ស្ថានភាព​ទឹក​កំពុង​បន្ត​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ