ខេត្តកំពង់ស្ពឺ៖ ក្មេងស្ទាវបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យ ត្រូវបានកម្លាំងនគរបាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយឃើញបណ្តាញសង្គមចែកចាយរូបភាព។
ការស្រាវជ្រាវឃាត់ខ្លួនក្មេងស្ទាវបង្ហោះម៉ូតូខាងលើបានកាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ក្មេងស្ទាវដែលឃាត់ខ្លួនមានឈ្មោះ ធីម វ៉ាន់រាជ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺបានបន្តថា នៅមុនពេលឈានទៅដល់ការស្រាវជ្រាវឃាត់ខ្លួនក្មេងស្ទាវទំនើងបង្ហោះម៉ូតូខាងលើគឺ ស្របតាមប្រសាសន៍និងការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បន្តសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចការ ការពារសុខសន្តិភាព និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ ភូមិ~ឃុំ មានសុវត្ថិភាពផងនោះ។ ដោយអនុវត្ដតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ
កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានសហការធ្វើការស្រាវជ្រាវនិងឃាត់ក្មេងទំនេីងម្នាក់ដែលធ្វេីការបង្ហោះម៉ូតូតាមផ្លូវសាធារណៈ មុខសាលាបឋមសិក្សា ស្ថិតនៅក្នុងភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ អ្នកបង្ហោះម៉ូតូមានឈ្មោះ ធីម វ៉ាន់រាជ ភេទប្រុស អាយុ១៦ឆ្នាំ ។
នគរបាលខេត្តកំពង់ស្ពឺបានបានបញ្ជាក់ថា÷ នគរបាលបានធ្វេីការស្រាវជ្រាវក្រោយឃេីញប្រភពព័ត៌មានតាមបណ្ដាញសង្គម ហ្វេសប៊ុកបានធ្វេីការបង្ហោះចែកចាយរូបភាពនៃសកម្មភាពខាងលេី ដោយដកហូតម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ1AA-2968 ទុករយៈពេល៩០ថៃ្ង និងបានធ្វេីការអប់រំ កិច្ចសន្យា និងកោសក់ក្បាល ប្រគល់ជូនអាណាព្យាបាលគ្រប់គ្រងមិនឱ្យប្រព្រឹត្ដទង្វេីបែបនេះជាលេីកទី២ទៀតទេ៕





ចែករំលែកព័តមាននេះ