ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយចន្ទី​កម្ពុជា មានលក់​នៅ​ប្រទេស​ជប៉ុន​ហើយ​! ក្នុង​ផ្សារ Family Mart ជាង១៦,០០០​កន្លែង

12 ម៉ោង មុន

ទីក្រុង​អូ​សា​កា​, ប្រទេស​ជប៉ុន ៖ ស្វាយចន្ទី​កម្ពុជា កំពុង​មាន​វត្តមាន​ដាក់​លក់​ក្នុង​ផ្សារ Family Mart ដ៏​ល្បី ដែល​មាន​ចំនួន ១៦,៣២០…

ទីក្រុង​អូ​សា​កា​, ប្រទេស​ជប៉ុន ៖ ស្វាយចន្ទី​កម្ពុជា កំពុង​មាន​វត្តមាន​ដាក់​លក់​ក្នុង​ផ្សារ Family Mart ដ៏​ល្បី ដែល​មាន​ចំនួន ១៦,៣២០ ទីតាំង​នៅ​ប្រទេស​ជប៉ុន ក្រោម​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន Mirarth Holdings Inc. ព្រមទាំង ក្រុមហ៊ុន ITOCHU Corporation ។

នា​ល្ងាច​ថ្ងៃ​ពុធ ទី​៣ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទីក្រុង​អូ​សា​កា តំបន់​កាន់​សៃ ប្រទេស​ជប៉ុន លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អនុញ្ញាត​ជូន​លោក Taniguchi Kentaro អគ្គនាយក​ក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាង​ក្រុមហ៊ុន ITOCHU Corporation និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

លោក​ជំទាវ​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន Mirarth Holdings Inc. និង​ក្រុមហ៊ុន​ជា​ដៃគូ​ទាំងអស់ ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ និង​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​ការ​កែ​ច្នៃ និង​នាំ​ចេញ​ស្វាយចន្ទី​កម្ពុជា ប្រកបដោយ​គុណភាព និង​ស្តង់ដារ​អន្តរជាតិ មក​កាន់​ទីផ្សារ​ជប៉ុន និង​ទីផ្សារ​គោលដៅ​ផ្សេង​ទៀត ។

លោក​ជំទាវ​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​ក្រុមហ៊ុន​បន្ត​កែ​ច្នៃ​ផលិតផល​សក្តានុពល​ផ្សេង​ទៀត ក្រៅពី​ស្វាយចន្ទី ជា​ពិសេស​ផលិតផល​ពាក់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (Geographical Indication Products) ។

លោក​ជំទាវ​រដ្ឋមន្ត្រី ក៏​បាន​អបអរសាទរ​ចំពោះ​ការ​ចុះហត្ថលេខា​លើ​ឯកសារ Letter of Intent រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រុមហ៊ុន Mirarth Holdings Inc. និង​ឯកសារ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន Mirarth Holdings Inc. ជាមួយ​ដៃគូ​ចំនួន ៥ ក្នុង​ការ​ជំរុញ​ការ​នាំ​ចូល និង​ចែកចាយ​ស្វាយចន្ទីរ​កម្ពុជា​មក​ទីផ្សារ​ជប៉ុន នា​ឱកាស​ទិវា​ជាតិ​កម្ពុជា អម​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​២០២៥ អូ​សា​កា កាន់​សៃ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ ។

លោក​អគ្គនាយក បាន​ថ្លែងអំណរគុណ លោក​ជំទាវ​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត និង​ផ្តល់​ឱកាស​ក្រុមហ៊ុន និង​គណៈប្រតិភូ បាន​ចូល​ជួប និង​គោរព​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​។ បន្ថែម​លើ​នេះ លោក​អគ្គនាយក បាន​បញ្ជាក់​ថា ក្រុមហ៊ុន បាន​កំពុងធ្វើការ​យ៉ាង​ជិត​ស្និ​ទ​ជាមួយ​ក្រុមការងារ​ជំរុញ​ការ​នាំ​ចេញ​នៃ​ក្រសួងពាណិជ្ជកម្ម ហើយ​បច្ចុប្បន្ន​ស្វាយចន្ទី​កម្ពុជា បាន​ចាប់ផ្តើម​មាន​វត្តមាន​ដាក់​លក់​បណ្តើរ​ៗ​ក្នុង​ផ្សារ Family Mart ចំនួន ១៦,៣២០ ទីតាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ