ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បន្ត​ប្រុង​ប្រយ័ត្ន​! តំបន់​មួយ​ចំ​នួ​នរបស់​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​តំបន់​មួយ​ចំនួន​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​លាយ​ជាមួយ​ផ្គរ​ន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មានស្តី​ពី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា សម្ពាធ​ទាប​ដែល​កើត​នៅ​សមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន…

រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​តំបន់​មួយ​ចំនួន​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​លាយ​ជាមួយ​ផ្គរ​ន្ទះ និង​ខ្យល់​កន្ត្រាក់ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មានស្តី​ពី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា សម្ពាធ​ទាប​ដែល​កើត​នៅ​សមុទ្រ​ចិន​ខាងត្បូង មាន​ឥទ្ធិពល​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង សមុទ្រ​ថៃ អាង​ទន្លេមេគង្គ លើ​របប​ខ្យល់មូសុង​និរតី និង​ព្រះរាជា ណាចក្រ​កម្ពុជា​។

ក្រសួង​ថា​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៥​នៅ​តំបន់​វាលទំនាប​មានសីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់ បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ នឹង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​៤៥%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C​។ ខ្យល់​បក់ មក​ពី​ទិសបស្ចិម និង​ទិសពាយ័ព្យ​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ វិនាទី​។

ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៥០%​។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់ កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៤០% ។ ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ