ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តបន្ទាយមានជ័យ​៖ បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ព្រំដែន និង​ការងារ​វាស់វែង ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន ដែល​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​GBC​និង JBC

1 ម៉ោង មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ឆ្លើយ​តប​ទៅ​អភិបាលខេត្ត​ស្រះ​កែវ​ថៃ​ថា បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ព្រំដែន និង​ការងារ​វាស់វែង ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ដែល​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) និងគណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក…


រាជធានី​ភ្នំពេញ ៖ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ឆ្លើយ​តប​ទៅ​អភិបាលខេត្ត​ស្រះ​កែវ​ថៃ​ថា បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ព្រំដែន និង​ការងារ​វាស់វែង ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ដែល​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) និងគណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ​។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តន្ទាយមានជ័យ​ផ្ញើ​អភិបាលខេត្ត​ស្រះ​កែវ​នៃ​ព្រះរាជាណាចក្រ​ថៃ​បាន​លើក​ឡើង​ថា កម្មវត្ថុ​ស្តី​ពី​ករណី​លិខិត​ខេត្ត​ស្រះ​កែវ ស្នើ​សុំ​កិច្ចសហការ​ដោះស្រាយ​បញ្ហា​ផ្ទះ​ប្រជាជន​កម្ពុជា នៅ​តំបន់​ព្រំដែន ខេត្តបន្ទាយ មានជ័យ កម្ពុជា និង​ខេត្ត​ស្រះ​កែវ ថៃ​។

ឯកឧត្តម​ថា សេចក្តី​ដូច​មាន​ចែង​ក្នុង​កម្មវត្ថុ​ខាងលើ ខ្ញុំ​សូម​ជម្រាប​ជូន ឯកឧត្តម​អភិបាល ខេត្ត​ស្រះ​កែវ​នៃ​ព្រះរាជាណាចក្រ​ថៃ​ជ្រាប​ថា យើងខ្ញុំ​ទទួល​រួច​ហើយ​នូវ​លិខិត​លេខ​០០១៧.២/១៧៥ ចុះ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៥ របស់​ឯកឧត្តម ស្នើ​សុំ​កិច្ចសហការ​ដោះស្រាយ​បញ្ហា​លំនៅ​ឋាន​ប្រជាជន​នៅ​ភូមិសាស្ត្រ ស្រុក​អូ​ជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ជាប់​គ្នា​នឹង​ស្រុក គោក​ស៊ូ​ង ខេត្ត​ស្រះ​កែវ ព្រះរាជាណាចក្រ​ថៃ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​បញ្ជាក់​ជូន ឯកឧត្តម​ថា បញ្ហា​ខាងលើ​នេះ​គឺជា​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ព្រំដែន និង​ការងារ​វាស់វែង ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ដែល​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ព្រំដែន ទូទៅ​កម្ពុជា​-​ថៃ​(GBC) និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ស្រប​តាម​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ព្រំដែន ចុះ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​១៩៩៥ និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​វាស់វែង ខណ្ឌសីមា ព្រំដែន​គោក​កម្ពុជា​-​ថៃ ឆ្នាំ​២០០០ (MOU ២០០០)» ។

ឯក​ភិ​បាល​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ថា ការ​ធ្វើ​សកម្មភាព​ដោយ​ឯកតោភាគី​ណាមួយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ក្នុង​តំបន់​នោះ ជា​ការ​បំពាន​ដល់ MOU ២០០០, កិច្ចព្រមព្រៀង​ឈប់​បាញ់ រវាង​កម្ពុជា និង​ថៃ នា​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​ស្មារតី​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​(GBC) នា​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ព្រមទាំង​ស្មារតី​នៃ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ (RBC) រវាង​ប្រទេស​ទាំង​ពីរ នា​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៥​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ទៀត​ថា ដោយ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហ ប្រតិបត្តិការ​ព្រំដែន និង MOU ២០០០ ក៏​ដូច​ជា​ច្បាប់​អន្តរជាតិ ព្រមទាំង​ការ​ព្រមព្រៀង​ទាំងឡាយ​របស់​ប្រទេស​ទាំង​ពីរ ទាក់ទង​នឹង កិច្ចការ​ព្រំដែន ខ្ញុំ​សូម​ស្នើ​ឱ្យ​ឯកឧត្តម រក្សា​ស្ថានភាព​ព្រំដែន និង​ស្ថានភាព​ប្រជាជន​កំពុង​រស់នា​ពេល​ទឹក​ម បច្ចុប្បន្ន ហើយ​ទុក​កិច្ច​ការងារ​នេះ​ជូន​ទៅ GBC និង JBC ដែល​ជា​យន្តការ​មាន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​។ ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា បញ្ហា​ខាងលើ​នេះ​នឹង​មាន​ដំណោះស្រាយ​ល្អ ប្រកបដោយ​សន្តិ វី​ធី ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ នៅ​ក្នុង​កិច្ចប្រជុំ GBC និង JBC នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ