ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ដួល​បោក​ក្បាល​ស្លា.ប់ នៅ​មហាវិថី​សំរោង

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​មហាវិថី​សំរោង ក្នុងភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ដែល​ស្លាប់​បាត់បង់​ជីវិត ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ គួ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​វត្ត​សំរោង និង​មានស្រុក​កំណើត​ខេត្តកំពង់ឆ្នាំង ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម ស៊េរី​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ ១AX ០៦៧១ ។

តាម​ព័ត៌មាន​បានដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រូប​នោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ធ្វើ​ដំណើរ​តាម​មហាវិថី​សំរោង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​កោង ក៏​បាន​ជ្រុល​ឡើង​ចិញ្ចឹម​ផ្លូវ​ខាងស្តាំ​ដៃ ដួល​អូស​ជា​ច្រើន​ម៉ែត្រ បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​គ្រោះថ្នាក់ បុរស​រូប​នោះ បាន​ខ្ចី​ម៉ូតូ​ពី​អ្នក​ភូមិ​សំរោង គោលបំណង​ទៅ​វត្ត មិន​នឹក​ស្មានថា គាត់​ធ្វើ​ដំណើរ​ជួប​គ្រោះ​អកុសល​បែប​នេះ​។ ស​.​ព ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត​ខេត្តកំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ