កសិករនៅស្រុកមង្គលបូរីបន្តការបង្កបង្កើនផលស្រូវមិនប្រកាន់រដូវលើកទី២ ខណៈលើកទី១ ប្រមូលផលបានប្រមាណ៧០%
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ប្រជាកសិករបានបន្តការបង្កបង្កើនផលស្រូវមិនប្រកាន់រដូវលើកទី២នៅពេលប្រមូលស្រូវលើកទី១បានប្រមាណ៧០ភាគរយនៅស្រុកមង្គលបូរី។
ប្រជាកសិករបានឱ្យដឹងថា៖ឆ្នាំ២០២៥នេះប្រជាកសិករបានចាប់ផ្តើមបង្កបង្កើនផលស្រូវមិនប្រកាន់រដូវលើកទី២ជាបណ្តើៗហើយក្រោយប្រមូលផលស្រូវលើកទី១មិនទាន់ទាំងរួចរាល់ផងដែលកំពុងចាប់ផ្តើមបង្កបង្កើនផលស្រូវនៅវាលស្រែខាងលិចភូមិគោកអំពិល និងភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
ប្រជាកសិករបានបញ្ជាក់ថា៖ការបង្កបង្កើនផលស្រូវមិនប្រកាន់រដូវដូចជាប្រភេទស្រូវ៥១និង៥៤(អូរអឹម)និងស្រូវស្រង៉ែនិងស្រូវសែនក្រអូបជាប្រភេទស្រូវស្រាលដែលមានរយៈពេល៣ទៅ៤ខែអាចប្រមូលផលបានរយៈពេល១រដូវជាមធ្យមអាចបង្កបង្កើនផលស្រូវបាន២លើកតែលើកទី២ប្រឈមទឹកជំនន់នៅពាក់កណ្តាលខែកញ្ញាតែមានលិចលង់ស្ទើរាល់ឆ្នាំ។
ប្រជាកសិករបានបញ្ជាក់ថា៖បង្កបង្កើនផលស្រូវមិនប្រកាន់រដូវរឺស្រូវស្រាលត្រូវចំណាយក្នុង១ហិកតាជិត៣លានរៀលទិញស្រូវពូជន៍ ថ្លៃភ្ជួរនិងវ៉ៃដីព្រោះ និងបាញ់ថ្នាំការពារសត្វល្អិតនិងដាក់ជីគីមីជិតរហូតដល់៣ទៅ៤ខែទើបប្រមូលផលស្រូវជាមធ្យម១ហិកតាបាន៥ទៅ៦តោនតម្លៃស្រូវប្រមូលផលលើកទី១សម្រាប់ថ្ងៃនេះស្រូវ៥១និង៥៤(អូរអឹម)១តោនតំលៃ៦៤ទៅ៦៥ម៉ឺនរៀល ស្រូវស្រង៉ែ១តោនតំលៃ៦៦ទៅ៦៧ម៉ឺនរៀល សែនក្រអូប១តោនតំលៃ៩០ទៅ៩៥ម៉ឺនរៀល។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖រហូតដល់ពេលនេះប្រជាកសិករបានចាប់ផ្តើមបង្កបង្កើនផលស្រូវលើកទី២ជាបណ្តើៗនៅស្រុកមង្គលបូរី ក្រោយប្រមូលផលស្រូវលើកទី១បានប្រមាណ៧០ភាគរយហើយនិងនៅតំបន់ខ្លៈគ្រាន់តែវ៉ៃដីចោលទុកដល់ខែ១០ទើបបង្កបង្កើនផលតែមានតំបន់ខ្លៈត្រូវបានភ្ជួរវ៉ៃដីហើយបង្កបង្កើនផលស្រូវបានប្រមាណជិតកន្លៈខែនិងខ្លៈទៀតកំពុងដុះនិងលាស់ជាបណ្តើរៗតែប្រជាកសិករដែលចាប់ធ្វើពេលនេះប្រឈមទឹកជំនន់ពាក់កណ្តាលខែកញ្ញារាល់ឆ្នាំតែងតែលិចនិងប៉ៈពាល់ស្រូវ៕


















ចែករំលែកព័តមាននេះ