ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​បានហើយ ក្រុម​ស្ទាវ​​បង្ក​ហិ.ង្សាលើផ្លូវ​​ក្នុង​​​ពេ​ល​​ធ្លា.​ក់​ភ្លៀង​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ក្រុម​យុវជន​ស្ទាវ​ចំនួន៤នាក់​ ​​ដែល​បង្ក​ហិង្សា​វាយ​គ្នា​នៅ​តាម​ដងផ្លូវ​សាធារណៈ​នៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​២​ នៅ​ពេល​ភ្លៀង​ធ្លាក់​ជន់​លិច​ផ្លូវ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។ ជនសង្ស័យ​ដែល​បង្ក​ហិង្សា​:១-​ឈ្មោះ ម៉ៅ ប្រុស​ហ៊ុ​ល អាយុ​១៥​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ​ក្រុម​យុវជន​ស្ទាវ​ចំនួន៤នាក់​ ​​ដែល​បង្ក​ហិង្សា​វាយ​គ្នា​នៅ​តាម​ដងផ្លូវ​សាធារណៈ​នៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​២​ នៅ​ពេល​ភ្លៀង​ធ្លាក់​ជន់​លិច​ផ្លូវ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។

ជនសង្ស័យ​ដែល​បង្ក​ហិង្សា​:១-​ឈ្មោះ ម៉ៅ ប្រុស​ហ៊ុ​ល អាយុ​១៥​ឆ្នាំ ,២-​ឈ្មោះ បោយ រ៉ា​ទី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ,៣-​ឈ្មោះ វ៉ា​ន់ មក​រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​៤-​ឈ្មោះ អូន ផានិត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​។ ​អ្នក​ទាំង​៤​នាក់ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​រថភ្លើង ក្រុម​ទី​១០៩ ភូមិ​២៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។ ​ចំណែក​ជន​រង​គ្រោះ​ចំនួន​០២​នាក់​ពុំ​ស្គាល់​អត្ត​សញ្ញាណ​​ឡើយ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda ស៊េរី​2022 ព​ណ៍​ខ្មៅ មិន​ចាំ​ផ្លា​ក ក្រោយ​ពេល​កើតហេតុ​ជិះ​ម៉ូតូ​ចាកចេញ​ទៅ​បាត់ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​មក​ដាក់​ពាក្យបណ្ដឹង​។

តាម​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា ដោយអនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តម​សេ​នីយ៍ឯក ជូន ណា​រិ​ន្ទ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៥​ នៅ​វេលា​ម៉ោង​ប្រហែល​២១:០០​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​ជា​បន្តបន្ទាប់​ពី​បទ​ហិង្សា​ដោយ​ចេត​នា​​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ជនសង្ស័យ​បាន ប្រើ​មួក​ការពារ​សុវត្ថិភាព​និង​ប្រើ​ដៃ​, ជើង​វាយ​និង​ធាក់​លើ​ជន​រង​គ្រោះ​០២​នាក់​បណ្ដាល​ឲ្យ​រង​របួស​ក្បាល​និង​ដងខ្លួន​កាល​ការពារ​វេលា​ម៉ោង ១៩​និង​៣៦​នាទី​យប់​ថ្ងៃ​ទី​០៣​ខែកញ្ញា​ឆ្នាំ​២០២៥​នៅ​ចំណុច​លើ​ដងផ្លូវ​លេខ​៦០៨ ក្រុម​ទី​១០៩ ភូមិ​២៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

គួរ​បញ្ជាក់​ថា អំពើ​ហិង្សា​នេះ​បាន​កើតឡើង ខណៈ​ពេល​ដែល​ភ្លៀង​ធ្លាក់​និង​ជន​លិច​ផ្លូវ ហើយ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​បាន​នាំ​គ្នា​ព្រួត​វាយ​ទៅ​លើ​យុវជន​ពីរ​នាក់​ដូច​នៅ​ក្នុង​រឿងកុន​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ថត​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​។

​លុះ​រំលង​បាន​ប្រមាណ​ជាង​១​ម៉ោង​ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌទួលគោក​ និង​នគរបាល​ប៉ុស្តិ៍​បឹង​កក់​ទី ២​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ