ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃជាន់ខ្ពស់មួយអង្គថា មនុស្សលោកសព្វថ្ងៃហាក់ឈ្នានីសឫស្យា គួរអប់រំចិត្ត

1 ម៉ោង មុន
  • ភ្នំពេញ

ខណៈ​ដែល​សង្គម​កំពុង​តែ​លង់​នឹង​អំពើ​ក្លែងបន្លំ ពុក​រលួយ ក្មេង​ទំនើង​ច្រើន ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ នាយក​ប្រតិបត្តិ​អង្គការ​ព្រះពុទ្ធ​សាសនា ដើម្បី​អប់រំ​នៃ​ក​ម្ព​ជា បាន​លើកទឹកចិត្ត​ឲ្យ​ពុទ្ធបរិស័ទ​ព្យាយាម​អប់រំ​ចិត្ត ។

ព្រះ​អង្គ​បាន​មាន​ថេរៈ​ដីកា​ហើយ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​ថា «​មនុស្ស​យើង​សព្វថ្ងៃ បាត់បង់​តម្លៃ គុណធម៌​ជីវិត ឈ្នានីស​ឫស្យា លោភលន់​ឥត​គិត គួរ​អប់រំ​ចិត្ត ទើប​សុខ​គ្រប់​គ្នា​» ។

រូបតំណាង

នៅ​ពេល​ដែល​ព្រះ​អង្គ​ចែករំលែក​បែប​នេះ ក៏​មានការ​ចូលរួម​យោបល់​ជា​ច្រើន ដោយនៅ​ក្នុង​នោះ ក៏​មាន​អ្នក​លើក​ឡើង​ផង​ដែរ​ថា ឬ​ស​គល់​នៃ​បញ្ហា​នេះ បណ្តាល​មក​ពី​មិន​បាន​បញ្ចូល​បញ្ជ្រាប​មនោ​គម​វិជ្ជា តាម​បែប​ពុទ្ធសាសនា ក្នុង​វិស័យ​អប់រំ រយៈពេល​ជាង​សែសិប​ឆ្នាំ​មក​ហើយ ។ អ្នកខ្លះ​បាន​អះអាង​ថា សម័យ​មុន ពេល​រៀន​ថ្នាក់​កុមារដ្ឋាន​ក៏​មាន​ពាក្យ​ទូន្មាន​របៀប​ព្រះធម៌​ដែរ តួយ៉ាង​មេសូត្រ​រត់មាត់​មួយ​ឃ្លា​រថា អ្នកមាន​រក្សា​រក្ស​ត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នក​ប្រា​ជ​រក្សា​ខ្លៅ …….​។​ល​។

និង​អ្នកខ្លះ​ទៀត​បាន​បន្ថែម​ទៀត​ថា សង្គមមនុស្ស​សព្វថ្ងៃ​ពិតជា​អ​ញ្ចឹ​ង​មែន​! នៅ​ក្នុង​សង្គម​អ្នក​ដែល​ជួប​មនុស្ស​បាត់បង់​តម្លៃ នៃ​ភាព​ជា​មនុស្ស​ច្រើន បើ​និយាយ​យ៉ាង​ខ្លី មនុស្ស​ក្លែងក្លាយ​ច្រើន​៕