ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកស្នើកញ្ចប់ថវិកាយោធាជាង៨៧ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការសង្គ្រាមនៅអ៉ីរ៉ង់

1 ម៉ោង មុន

យោងតាមការផ្សាយរបស់ BBC News បានឱ្យដឹងថា សេតវិមានបានស្នើសុំឱ្យសមា​ជិកសភាអនុម័តកញ្ចប់ថវិកាចំនួន​៨៧,៦​ពាន់លានដុល្លារ (ប្រហែល​៦៦,៥​ពាន់លានផោន) ដែលភាគច្រើន គឺសម្រាប់ «តម្រូវការបន្ទាន់» ពាក់ព័ន្ធនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ ។

ការស្នើសុំនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសភាបានអនុម័តសេចក្តីសម្រេចមួយស្តីបន្ទោសលើសកម្មភាពយោធានេះ ។ ការិយាល័យគ្រប់គ្រង និងថវិកានៃសេតវិមាន​បានផ្ញើលិខិតស្នើសុំជាផ្លូវការនេះ កាលពីថ្ងៃពុធ ទៅកាន់ប្រធានសភាតំណាងរាស្ត្រ លោក Mike Johnson ដោយបញ្ជាក់ថា ថវិកាភាគច្រើននឹងត្រូវប្រើប្រាស់ដើម្បីដោះស្រាយតម្រូវការបន្ទាន់ ក្នុងប្រតិបត្តិការយោធាដែលមានឈ្មោះថា “Epic Fury (OEF)”

កញ្ចប់ថវិកាយោធា (សម្រាប់ក្រសួងការពារជាតិ) ក្នុងចំណោមថវិកាសរុប​មានចំនួន​៦៧ ពាន់លានដុល្លារ ត្រូវបានបែងចែកទៅឱ្យវិស័យការពារជាតិ​រួមមាន៖

-២១​ពាន់លានដុល្លារ សម្រាប់ទិញគ្រាប់រំសេវ។

-១៧,៣​ពាន់លានដុល្លារ សម្រាប់ថ្លៃដើមប្រតិបត្តិការយោធា។

-១២,១ពាន់លានដុល្លារ សម្រាប់កម្មវិធីសម្ងាត់។

-ប្រហែល៣០០លានដុល្លារ សម្រាប់ពង្រឹងសន្តិសុខនៅតាមស្ថានទូត និងប៉ុស្តិ៍ការទូត
អាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង បន្ទាប់ពីមានការវាយប្រហារមួយចំនួននៅដើមសង្គ្រាម ។

​ថវិកាមួយផ្នែកទៀត ត្រូវបានស្នើឡើងសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ រួមមាន៖

១១ពាន់លានដុល្លារ សម្រាប់គាំទ្រកសិករអាមេរិក។

,៤ ពាន់លានដុល្លារ សម្រាប់ឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺអេបូឡានៅអាហ្វ្រិក
កណ្តាល។

ទោះជាយ៉ាងណា សំណើថវិកានេះ ត្រូវបានគេរំពឹងថា នឹងត្រូវប្រឈមមុខនឹងការជជែកដេញដោលយ៉ាងស្វិតស្វាញ និងលំបាកបំផុតនៅក្នុងសភា ។ មូលហេតុគឺដោយសារតែសង្គ្រាមនៅអ៉ីរ៉ង់មិនទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ (អ្នកបោះឆ្នោត) នោះទេ ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក ក៏កំពុងខិតជិតមកដល់នាខែវិច្ឆិកាខាងមុខនេះដែរ ។