ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​ផ្ទួន​គ្នា​ វា.យប្រហារ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា មនុស្ស​យ៉ាង​ហោច ៣២ នាក់​ស្លា.ប់ និង​របួ.ស​រាប់រយ​នាក់

2 ម៉ោង មុន

រដ្ឋធានី​កា​រ៉ា​កាស ៖ គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​ផ្ទួន​គ្នា បាន​វាយប្រហារ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​ក្នុងស្រុក​) ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣២ នាក់ និង​របួស​ជាង ៧០០ នាក់​ទៀត បន្ទាប់​ពី​អគារ​រាប់​សិប​ខ្នង​បាន​បាក់​រលំ ស្ថិត​នៅ​ផ្នែក​ខាងក្នុង និង​ជុំវិញ​រដ្ឋធានី​កា​រ៉ា​កាស (Caracas)​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

យោង​តាម​ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​សហរដ្ឋអាមេរិក (USGS) បានឱ្យ​ដឹង​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,២ រ៉ិ​ច​ទ័​រ បាន​កើតឡើង​នៅ​ចម្ងាយ​ប្រហែល ១៦០ គីឡូម៉ែត្រ ភាគ​ខាងលិច​ទីក្រុង​កា​រ៉ា​កាស ហើយ​បន្ទាប់​មក​មិន​ដល់​មួយ​នាទី​ស្រួលបួល​ផង ក៏​មានការ​រញ្ជួយ​កម្រិត ៧,៥ រ៉ិ​ច​ទ័​រ មួយទៀត​បាន​កើតឡើង​បន្ត​។

USGS ដោយ​ប្រើប្រាស់​គំរូ​ព្យាករណ៍​ដើម្បី​ប៉ាន់ស្មាន​ចំនួន​អ្នក​ស្លាប់ បានឱ្យ​ដឹង​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​អាច​នឹង​កើនឡើង​ដល់​រាប់​ពាន់​នាក់ ជាមួយ​ឱកាស ៤៤% ដែល​ចំនួន​អ្នក​បាត់បង់​ជីវិត​អាច​មាន​លើស​ពី ១០ ០០០ នាក់ និង​ឱកាស ៣០% ដែល​អាច​មាន​លើស​ពី ១០០ ០០០ នាក់​។

សកម្មភាព​ក្នុង​វី​ដេ​អូ​បាន​បង្ហាញ​ពី​ក្រុមការងារ​សង្គ្រោះ​បន្ទាន់ កំពុង​តែ​ប្រជ្រៀត​គ្នា​យ៉ាង​លំបាក​នៅ​គំនរ​បាក់បែក​រាបស្មើ​នៃ​បណ្តា​អគារ​ដែល​បាន​ដួល​រលំ ដើម្បី​ស្វែងរក​អ្នក​ជាប់​គាំង​នៅ​ខាងក្នុង​។ ចំណែក​អ្នក​រស់រាន​មានជីវិត​ស្ថិត​ក្នុង​ស្ថានភាព​វង្វេង​បាត់បង់​ស្មារតី​ជា​ច្រើន​នាក់ ត្រូវ​បាន​ដឹក​ចេញ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ដ្បិត​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ស្ថិត​នៅ​ក្នុងផ្ទះ នៅ​ពេល​ដែល​ការ​រញ្ជួយ​ដី​បាន​វាយប្រហារ​អំឡុង​ពេល​រសៀល ក្នុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ​។

ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា លោកស្រី Delcy Rodríguez បាន​ថ្លែង​ថា តួលេខ​អ្នក​រង​គ្រោះ​ដំបូង មិន​ទាន់​រាប់​បញ្ចូល​អ្នក​រង​គ្រោះ​មក​ពី​រដ្ឋ La Guaira ដែល​ជាទី​តាំង​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​នោះ​ទេ ដែល​រដ្ឋ​នេះ​ស្ថិត​នៅ​ជិត​ទីក្រុង ការ៉ាកាស ។ លោកស្រី​បាន​ថ្លែង​ក្នុង​ការ​បង្ហាញខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ មុន​ម៉ោង ១ រំលង​អធ្រាត្រ​ម៉ោង​ក្នុងស្រុក​ថា អគារ​រាប់​សិប​ខ្នង​បាន​ដួល​រលំ ហើយ​បច្ចុប្បន្ន​ក្រុម​ជំនាញ​កំពុង​អនុវត្ត​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​យ៉ាង​ខ្លាំងក្លា​បំផុត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ឱ្យ​បាន​ច្រើន​៕