សុខភាពផ្លូវចិត្តនៅកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាបញ្ហាសុខភាពទូទៅ និងស្នូលមួយ នៅកម្ពុជាដែលត្រូវបានក្រសួងសុខាភិបាលផ្តោតការយកចិត្តទុកដាក់ដូចជា បញ្ហាសុខភាពឯទៀត ដែលកំពុងតែយាយីអាយុជីវិតរបស់ពលរដ្ឋកម្ពុជា ។

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីបើកសិក្ខាសាលាពិនិត្យឡើងវិញ លើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិក សម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្តថា «សេវាសុខភាពផ្លូវចិត្តមិនមែនជាសេវាបន្ថែម ឬជាសេវាជម្រើសនៃការថែទាំសុខភាពនោះទេ ប៉ុន្តែសេវាសុខភាពផ្លូវចិត្ត គឺជាសេវាស្នូលមួយនៃសេវាសុខភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន» ៕


ចែករំលែកព័តមាននេះ