ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហិត​សាច់​ក្ដាម ជាង ៤​តោន មាន​ផ្ទុក​សារធាតុ​ ប៉ូ​រ៉ា​ក់ លួ.ច​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម ​ត្រូវ​បាន​​ដុ.ត​បំផ្លា.ញ​ចោល

1 ម៉ោង មុន
  • តាកែវ

ខេត្ត​​តាកែវ ៖ កម្លាំង​ជំនាញ​សាខា​គយ និង​រដ្ឋាករ​ខេត្តតាកែវ សហការ​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ​សមត្ថកិច្ច បាន​ធ្វើការ​បង្ក្រាប និង​ពិនិត្យ លើ​ករណី​ឃាត់​រថយន្ត​ដឹក​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​មួយ​គ្រឿង លួច​ដឹក​ប្រហិត​សាច់​ក្ដាម ចំនួន ៤១៦​កេស ស្មើនឹង ៤១៦០​គីឡូក្រាម ពិនិត្យ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ (​ប៉ូ​រ៉ា​ក់​) លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ភូមិ​ជ្រោយ​ពេន ឃុំ​ក្រពុំ​ឈូក ស្រុក​កោះអណ្តែត ខេត្តតាកែវ យក​មក​ដុត​បំផ្លាញ​ចោល នៅ​ទីលាន​ចាក់សំរាម ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ។

បើ​តាម​សមត្ថកិច្ច​គយ​ដែល​ចុះ​បង្ក្រាប​បានឱ្យ​ដឹង​ថា សារធាតុ​គីមី​ហាមឃាត់ (​ប៉ូ​រ៉ា​ក់​) នេះ​គឺ​មាន​ផល​ប៉ះពាល់ អាច​បង្ក​ឲ្យ​មាន​ជំងឺ របកស្បែក ប្រគ្រីវកាច់ ខ្សោយតម្រងនោម​ដែល​អាច​នាំ​ឲ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ឈឺសន្លាក់ និង​ឆ្អឹង ប៉ះពាល់​ដល់​ប្រព័ន្ធ​ក្រពះ ពោះវៀន ចង្វាក់​ដង្ហើម​ថយ​ចុះ ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង ខូច​ថ្លើម និង​ប្រព័ន្ធ​ប្រសាទ​។

ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​បាន​នាំ​គ្នា​គ្នា​និយាយ​ថា​គ្រប់​ត្រី​សាច់​ផ្សេង​ៗ​ដែល​មាន​ផ្ទុក​សា​ធាតុគីមី​ឬ​ហួស​ដឺ​ឡេ​កំពុង​តែ​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង​ឬ​លក់​នៅ​តាម​ទីផ្សារ​នានា​ច្រើន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​មាន​ផល​ប៉ះ​សុខភាព​យ៉ាង​ខ្លាំង​តែ​មិន​មាន​ខាង​មន្ត្រី​ក ប ប ខេត្ត​ចុះ​មក​ត្រួតពិនិត្យ​ឡើយ​។

មន្ត្រីរាជការ​ក៏​ដូច​ជា​សមត្ថកិច្ច​បាន​គ្នា​និយាយ​ថា​ចំពោះ​មន្ត្រី​ក ប ប ខេត្តតាកែវ​គឺ​ចាំតែ​ទទួល​របស់​ដែល​សមត្ថកិច្ច​ផ្សេង​ទៀត​បង្ក្រាប​បាន​ហើយ​ចាប់​បាន​ហៅ​មក​សហ​ការណ៍​ដើម្បី​ផុត​កំទេច​ចោល​តែ​ប៉ុណ្ណោះ​ ៕