ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ដែល​មានរឿង​គំនុំ​អ្វី​សោះ!​ ស្រាប់តែ​ជួប ​ធា.ក់​ផ្ដួល​និង​វា.យ​កា.ត់សាញ លុះ​៤​ថ្ងៃក្រោយ​ អស់លក្ខណ៍​៨​នាក់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​រហូត​ដល់​ទៅ​៣០​នាក់ ជិះ​ម៉ូតូ​ប្រសេចប្រសាច​ពេញ​ផ្លូវ ហើយ​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​យុវជន​៤​នាក់​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ផ្លូវ ទាំង​ពុំដែល​ស្គាល់គ្នា ឬ​ធ្លាប់​មានរឿង​ទំនាស់ និង​គំនុំ​ជាមួយ​គ្នា​ពី​មុន​មក​ម្ដងណា​សោះ ។ ជា​ហេតុ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​រង​របួស ហើយ​ក្មេង​ទំនង​ខាងលើ​ក៏​បាន​វាយ​បំផ្លាញ​ម៉ូតូ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត រួច​ទើប​នាំ​គ្នា​គេចខ្លួន​បាត់​អស់ លុះ​៤​ថ្ងៃ​ក្រោយមក​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​ចំនួន​៨​នាក់ ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​វត្ត​អង្គ​តា​មិ​ញ ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៨​នាក់​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​នោះ​រួម​មាន​១.​ឈ្មោះ​សឿង គឹ​ម​ហុង អាយុ​១៨​ឆ្នាំ ២. ឈ្មោះ​តាំង គី​ម​សាយ អាយុ​១៨​ឆ្នាំ ៣. ឈ្មោះ​ជីវន្ត វិសាល អាយុ​១៨​ឆ្នាំ អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​សាច់​ស​ន្លៀ ស្រុក​ស្អាង ខេត្តកណ្តាល ។ ៤. ឈ្មោះ​ង៉ែត រាជ្យ អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ៥. ឈ្មោះ​យឹ​ម បុត្រ​រ៉ា​សាក់ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ៦. ឈ្មោះ​ឆេ​ង សុ​ផា​ន់​នី អាយុ​២៥​ឆ្នាំ មុខរបរ​ជាងទង ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ៧. ឈ្មោះ​ទូច ឆេ​ង​អ័​រ អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៨. ឈ្មោះ​ធឿ​ន វុ​ធ​ធី អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា យុវជន​រង​គ្រោះ​ទី​១.​ឈ្មោះ យួន ឆៃ​យ៉ា អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ រង​របួសរ​លាត់ដៃ​ទាំង​សងខាង ,​រលាត់​ក្បាលជង្គង់​ទាំង​សងខាង ,​ជាំ​ចង្កេះ​ខាងស្តាំ ព្រមទាំង​ខូចខាត​ម៉ូតូ ដោយ​ក្រុម​ក្មេង​ទំនើង​វាយ​បែក​កញ្ចក់​កុង​ទ័​រ ,​បែក​ចង្កៀង​ខាង​មុខ ,​បែក​ក្បាំង​ខាង​មុខ​។ ទី​២.​ឈ្មោះ សៅ ឌី​ដាំ​រ៉ុ​ង អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខូចខាត​ម៉ូតូ​បាក់​ក្បាំងមុខ​ខាងស្តាំ ,​បែក​ស​ន្ទ​ប​មុខ និង​បាក់ដៃ​ហ្វ្រាំង​ខាង​មុខ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​គ្នា​៤​នាក់​បាន​ជិះ​ម៉ូតូ​ចេញពី​ម្ដុំ​ផ្សារ​ដី​ហុយ​ជូន​គ្នា​ទៅ​ផ្ទះ ស្ថិត​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​ជួប​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​៣០​នាក់​ជិះ​ម៉ូតូ​១៥​គ្រឿង ។ ពេល​នោះ​ស្រាប់តែ​ក្មេង​ទំនើង​ខាងលើ​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល បណ្ដាល​ឲ្យ​ដួល ហើយដោយ​ខ្លាច​ក្រុម​ជន​កំណាច​ទាំងនោះ​វាយ​សម្លាប់ យុវជន​រង​គ្រោះ ក៏​បាន​នាំ​គ្នា​រត់​ចោល​ម៉ូតូ ។

នគរបាល​បាន​ប្រាប់​ទៀត​ថា ខណៈនោះ​ក៏​ត្រូវ​ក្រុម​ក្មេង​ទំនើង​វាយ​បំផ្លាញ​ម៉ូតូ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត រួច​ទើប​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ឲ្យ​ជួយ​អន្តរាគមន៍ ។ ក្រោយ​ទទួល​បាន​បណ្ដឹង​នគរបាល​ប៉ុស្តិ៍​ខាងលើ​និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បើក​ការ​ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​១០​នាក់ ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា ប៉ុន្តែ​ពេល​សួរនាំ​ទើប​ដឹង​ថា​២​នាក់​ក្នុង​ចំណោម​នោះ​អត់​ពាក់ព័ន្ធ​ពុំ​មែន​ជា​បក្ខពួក​ជន​បង្ក​ទេ​ក៏​ដោះ​លែង​វិញ ហើយ​ឃាត់ខ្លួន​តែ​៨​នាក់​ប៉ុណ្ណោះ ចំណែកឯ​បក្ខពួក​ជាង​២០​នាក់​ទៀត​កំពុង​គេចខ្លួន​នៅឡើយ ។ បន្ទាប់​មក​នគរបាល​បាន​នាំ​ក្មេង​ទំនើង​ទាំង​៨​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕