ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចូលរួម​ចែករំលែក​ខួរក្បាល​ជាមួយ​៨០​ប្រទេស​ដើម្បី​ពិភពលោក​សុខសាន្ត

7 ម៉ោង មុន
  • ភ្នំពេញ

ប្រទេស​ចំនួន​៨០​ដោយ​រួម​ទាំង​កម្ពុជា​ផង ​បាន​ចូលរួម​ចែករំលែក​ខួរក្បាល​និង​បញ្ញាញាណ​ដើម្បី​បង្កើត​ពិភពលោក​មួយ​ដែល​សុខសាន្ត​សម្រាប់​នុស្ស​ជាតិ​។ មនុស្ស​ប្រមាណ​៤០០​នាក់​មក​ពី​៨០​ប្រទេស បាន​ចូលរួម​ក្នុង​កម្មវិធី​ដែល​ហៅ​ថា វេទិកា​កម្រិត​ខ្ពស់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ធនាគារ​ខួរក្បាល «​ពិភពលោក​ខាងត្បូង​» នៅ​ក្រុង​គុន​មីង ខេត្ត​យូ​ណា​ន​នា​ព្រឹក​ថ្ងៃ​ទី​០៦​ខែកញ្ញា​។ លោកស្រី…

ប្រទេស​ចំនួន​៨០​ដោយ​រួម​ទាំង​កម្ពុជា​ផង ​បាន​ចូលរួម​ចែករំលែក​ខួរក្បាល​និង​បញ្ញាញាណ​ដើម្បី​បង្កើត​ពិភពលោក​មួយ​ដែល​សុខសាន្ត​សម្រាប់​នុស្ស​ជាតិ​។

មនុស្ស​ប្រមាណ​៤០០​នាក់​មក​ពី​៨០​ប្រទេស បាន​ចូលរួម​ក្នុង​កម្មវិធី​ដែល​ហៅ​ថា វេទិកា​កម្រិត​ខ្ពស់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ធនាគារ​ខួរក្បាល «​ពិភពលោក​ខាងត្បូង​» នៅ​ក្រុង​គុន​មីង ខេត្ត​យូ​ណា​ន​នា​ព្រឹក​ថ្ងៃ​ទី​០៦​ខែកញ្ញា​។

លោកស្រី ថុ​ង សុវណ្ណ​រង្សី ប្រធាន​ក្រុមហ៊ុន​កោះសន្តិភាព​បាន​និយាយ​ថា វេទិកា​នេះ​ពិតជា​មាន​សារសំខាន់​ក្នុង​ការ​ចែករំលែក​ចំណេះដឹង ​និង​ការ​គិតគូរ​ដើម្បី​បង្កើន​ការ​យល់​ដឹង​សម្រាប់​ការ​ដឹកនាំ​តំបន់ ​និង​ពិភពលោក​អោយ​សន្តិភាព សន្តិសុខ និងស្ថេ​រ​ភាព ហើយប្រជាជន​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​ភាព​រីករាយ​និង​សុខសាន្ត​។

ចាប់តាំងពី​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៩ វេទិកា​កម្រិត​ខ្ពស់​នៃ​ធនាគារ​ខួរក្បាល បាន​ដើរតួ​នាទី​ជា​មជ្ឈមណ្ឌល នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បញ្ញាញាណ និង​ជំរុញ​កិច្ច​សន្ទនា​រវាង​បញ្ញវន្ត អ្នក​រៀបចំ​គោលនយោបាយ និង​អ្នកដឹកនាំ​គំនិត​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន និង ទាំង​ក្នុង​និង ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ