ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ក្រុម​ជិត​១០០​នាក់​ប្រមូល​ផ្តុំគ្នា​ម្តុំគល់ស្ពានកោះពេជ្រ លុះសមត្ថកិច្ច​ឃាត់សួរនាំ ពួកគេប្រាប់មូលហេតុទាំងនេះ​

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​១​ក្រុម​ជិត​១០០​នាក់​ម៉ូតូ​រាប់​សិប​គ្រឿង​នាំ​គ្នា​ប្រមូលផ្ដុំ​គ្នា​អង្គុយ​ជជែក​លេង​មិន​ចូល​ព្រម​ចូល​ដេក​ពួន​ ត្រូវបានសមត្ថកិច្ច​ចំរុះ​និង​កម្លាំង​សន្តិសុខ​ទីក្រុង​កោះ​ពេជ្រ​ ឃាត់​ និង​អប់រំ​ណែនាំ​កុំអោយ​ដើរ​យប់ ។ ករណីខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែ កញ្ញា…

រាជធានីភ្នំពេញ ៖ យុវជន​១​ក្រុម​ជិត​១០០​នាក់​ម៉ូតូ​រាប់​សិប​គ្រឿង​នាំ​គ្នា​ប្រមូលផ្ដុំ​គ្នា​អង្គុយ​ជជែក​លេង​មិន​ចូល​ព្រម​ចូល​ដេក​ពួន​ ត្រូវបានសមត្ថកិច្ច​ចំរុះ​និង​កម្លាំង​សន្តិសុខ​ទីក្រុង​កោះ​ពេជ្រ​ ឃាត់​ និង​អប់រំ​ណែនាំ​កុំអោយ​ដើរ​យប់ ។

ករណីខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែ កញ្ញា ឆ្នាំ ២០២៥ ចំណុច​គល់​ស្ពាន​ភ្លោះ​បរិ​វេន​កោះ​ពេជ្រ ក្រុម​៧៨ ភូមិ​១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ត្រី លៀង សៀវ​ឃាង អធិការរង​ខណ្ឌចំការមន​បានអោយ​ដឹង​ថា កម្លាំង​ពង្រឹង​ការ​ល្បាត​ក្នុង​មូលដ្ឋាន​ពួនស្ទាក់​បង្ការ​បទល្មើស​ក្មេង​ទំនើង​និង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៥​ប៉ុស្តិ៍​និង​ផ្នែក​ជំនាញ​រួម​និង​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​សាលា​ខណ្ឌ​និង​កម្លាំង​សន្តិសុខ​ទីក្រុង​កោះ​ពេជ្រ​ក៏​បានឃើញ​យុវជន​វ័យក្មេង​ចាប់ពី​អាយុ​១៤​ឆ្នាំទៅ​ដល់​២៥​ឆ្នាំ​បាន​ប្រមូលផ្ដុំ​គ្នា​ចំនួន​៦៧​នាក់​ម៉ូតូ​រាប់​សិប​គ្រឿង​អង្គុយ​លេង​ជក់បារី​ធ្វើ​អោយ​ប៉ះពាល់​និង​ជា​ទ​ង្វើ​ក្មេង​មិនល្អ​ក៏​បាន​ធ្វើការ​ណែនាំ​អប់រំ​ដល់​ប្អូន​ៗ​ទាំងអស់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ព្រោះ​ឪពុក​ម្តាយ​រង់ចាំ​នៅផ្ទះ ។

ដោយឡែក​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​បាន និយាយ​ថា​ពួក​គេ​មក​ហូប​មីឆា​ ដេក​មិន​លក់ ​ចង់​ជិះ​ម៉ូតូ​ដើរ​លេង​ជា​ក្រុម​ ក្នុង​១​ក្រុម​ចាប់ពី​៥​នាក់​ឡើង​ទៅ​ដល់​១​ក្រុម​១០​នាក់ ។

បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ណែនាំ​យុវជន​ទាំងនោះ​ស្ដាប់​ការ​ណែនាំ​ទទួលស្គាល់​កំហុស​និង​បាន​សន្យា​ថា​មិន​អោយ​សមត្ថកិច្ច​ឃើញ​លើក​ទី​២​នោះ​ទេ​ហើយ​ឈប់​ដើរ​លេង​យប់​ទៀត​ហើយ​ បើ​សមត្ថកិច្ច​ឃើញ​លើក​ក្រោយ​និង​​ត្រូវ​​អនុវត្ត​តាម​ផ្លូវច្បាប់​ដូច​ជា​ដកហូត​ម៉ូតូ​រក្សា​ទុក​បណ្ដោះអាសន្ន​ រួច​ក៏​បានអោយ​ប្អូន​ៗ​ត្រលប់​ទៅ​វិញ តែ​លើក​នេះ​មិន​បាន​ដកហូត​ម៉ូតូ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ